តេអ៊ីរ៉ង់៖ អ៊ីរ៉ង់បាញ់ទម្លាក់យានដ្រូនបរទេសមួយគ្រឿងនៅកំពង់ផែរបស់ខ្លួននៅថ្ងៃនេះ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA បានចុះផ្សាយថា កងកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ង់ បានបាញ់ទម្លាក់យាន ដ្រូនបរទេសមួយគ្រឿង នៅថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកានេះ នៅកំពង់ផែ Mahshahr នៅភាគខាង ត្បូងនៃខេត្ត Khuzestan ។

លោក Gholamreza Shariati អភិបាលខេត្ត Khuzestan បាននិយាយថា យានដ្រូន ដែលត្រូវបានបាញ់ទម្លាក់នោះ គឺជាយានដ្រូនបរទេស ប៉ុន្តែមិនទាន់ដឹងថាជារបស់ប្រទេស ណានោះទេ ដោយរង់ចាំការស៊ើបអង្កេតសិន ។

មន្ត្រីយោធាអ៊ីរ៉ង់បាននិយាយថា កងទ័ពអ៊ីរ៉ង់បានប្រើប្រាស់មីស៊ីល Mersad ដែលជា មីស៊ីលបាញ់ពីដីទៅអាកាស និងជាមីស៊ីលដែលផលិតនៅអ៊ីរ៉ង់ផ្ទាល់ ក្នុងការ បាញ់ទម្លាក់យានដ្រូនបរទេសមួយគ្រឿងនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com