ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៧កំពុងប្រតិបត្តិការយន្តហោះត្រកូល A320 របស់ក្រុមហ៊ុន Airbus នៅលើផ្សារអាកាសចរណ៍កម្ពុជា

(ភ្នំពេញ)៖ បច្ចុប្បន្ន វិស័យអាកាសចរស៊ីវិលកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ វិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសការដឹកជញ្ជូន និងទេសចរណ៍។ ក្រុមហ៊ុនអាកាសចរធំៗមួយចំនួន បានដាក់ទុនចូលមកក្នុងទីផ្សារកម្ពុជាជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមហ៊ុនយន្តហោះ Airbus A220 បានបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យន្តហោះ Air Baltic A220-300 កំពុងដាក់តាំងបង្ហាញ ដើម្បីបំរើសេវាដឹកជញ្ជូនភ្ញៀវជាតិ និងអន្តរជាតិ។

លោក Connor Buott អ្នកវិភាគទីផ្សារជាន់ខ្ពស់ផ្នែកយន្តហោះខ្នាតតូចនៃក្រុមហ៊ុន Airbus បានឲ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៧ កំពុងប្រតិបត្តិការយន្តហោះត្រកូល A320 របស់ក្រុមហ៊ុន Airbus នៅលើផ្សារអាកាសចរណ៍កម្ពុជា។ លោកបន្តថា គិតត្រឹមនៅចុងខែកញ្ញា ឆ្នាំ២០១៩ អតិថិជនមកពីទូទាំងពិភពលោក បានធ្វើការបញ្ជាទិញយន្តហោះធុន  A220 ចំនួន ៥២៥ គ្រឿង ដែលក្នុងនោះ មានយន្តហោះចំនួន ៩០គ្រឿង បានកំពុងដាក់ឱ្យប្រតិបត្តិការជាមួយនឹងប្រតិបត្តិករចំនួនប្រាំពីរក្រុមហ៊ុនរួចទៅហើយ។

លោក បានបន្ថែមថា យន្តហោះធុន A220 បំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត ឌីណាមីកអាកាសបែបសិល្បៈ និងម៉ាស៊ីនទំនើបជំនាន់ចុងក្រោយបង្អស់។ មាស៊ីន និងបច្ចេកវិទ្យាទាំងនេះ ជួយសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងតិច ២០ភាគរយ បើធៀបទៅនឹងយន្តហោះជំនាន់មុនដែលមានទំហំស្រដៀងគ្នា។

សមត្ថភាពហោះហើរមិនឈប់នៅលើគន្លងផ្លូវរហូតដល់ចម្ងាយ ៣,៤០០ រង្វាស់ម៉ាយ ឬ (៦,៣០០ គ.ម) យន្ត ផ្ដល់នូវការហោះហើរចម្ងាយឆ្ងាយជាងគេ ដែលអាចធ្វើការហោះហើរភ្ជាប់ពីប្រទេសកម្ពុជាទៅកាន់អាស៊ីខាងជើង និងមជ្ឈិមបូព៌ា៕

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com