ក្រសួងសុខាភិបាលត្រៀមគ្រូពេទ្យជាង១ពាន់នាក់ក្នុងពេលបុណ្យអុំទូក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានថ្លែងថាបានត្រៀមគ្រូពេទ្យប្រមាណជាង១ពាន់នាក់ និងរថយន្តសង្គ្រោះចំនួន ៦៥គ្រឿង ដើម្បីត្រៀមជួយសង្គ្រោះមនុស្សក្នុងទិវាបុណ្យអុំទូកនាពេលខាងមុខនេះ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងថាគ្រូពេទ្យដែលបានត្រៀម មានចំនួន ១ពាន់៦៥នាក់ ដែលនឹងពង្រាយតាមប៉ុស្តិ៍សុខភាពចំនួន ១២គោលដៅ ជាមួយនឹងការពង្រាយរថយន្តសង្គ្រោះចំនួន ៦៥គ្រឿង ដើម្បីត្រៀមផ្តល់សេវាសុខាភិបាលជូនប្រជាជនក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ។

មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា គេត្រៀមធ្វើការពង្រាយគោលដៅទីតាំងសេវា សុខា ភិបាល នៅតាមស្តង់សុខាភិបាល ដែលមានក្រុមគ្រូពេទ្យចំនួន ៧៣០នាក់ រង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋ ជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ចំនួន១៣គ្រឿង ក្នុងនោះ រួមមានក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយ អនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ ជំងឺអេដស៍ជាដើម។

លោកបន្តថា ក្នុងរយៈពេលនៃព្រះរាជពិធី បុណ្យអុំទូកនោះ ក្រុមគ្រូពេទ្យត្រូវបានបែងចែកកំម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងនោះមានទាំងក្រុមប្រ ចាំការនៅស្តង់សុខាភិបាល និងក្រុមចល័តផងដែរ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺផ្សេងៗ ជាពិសេសមានអាការៈឈឺក្បាល វិលមុខ និងរងរបួសជាដើម៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com