ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបផ្តោតសំខាន់លើបញ្ហាEBA និងកិច្ច សហការដៃគូអភិវឌ្ឍ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបលោកជំទាវ កាមែន ម៉ូរីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតថ្មីសហភាពអុឺរ៉ុប។

បន្ទាប់ពីចប់ជំនួបពិភាក្សាឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៏ឲ្យដឹងថា

លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជំរាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា លោកជំទាវបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ហើយអ្វីដែលសហភាពអឺរ៉ុបមាន និងបន្តអនុវត្តបន្តទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរពីកម្ពុជាមានការរីកចម្រើនខ្លាំងទាំងសេដ្ឋកិច្ច និងសង្គម។

សហភាពអឺរ៉ុបនៅតែបន្តជាដៃគូអភិវឌ្ឍនៅកម្ពុជា។ ជំនួយអភិវឌ្ឍសហភាពអឺរ៉ុបបានផ្តល់មកកម្ពុជា នាពេលកន្លងមកមានចំនួនប្រមាណ ៧០០លានដុល្លារ និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមប្រមាណ ២០លានដុល្លារ។

លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរុប សន្យាបន្ត

ជម្រុញធុរកិច្ចអឺរ៉ុបចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានច្រើន បន្តសហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៏ និងវិស័យផ្សេងៗទៀត។

ឯកឧត្តម កុយ គួង អ្នកនាំក្យក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា ពីEBA ហើយលោកជំទាវត្រៀមសហការជាមួយកម្ពុជា ទាក់ទងនឹងបញ្ហា EBA ព្រោះគណៈកម្មាធិការសហភាពអឺរ៉ុប បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាពិភាក្សាលើករណី EBA សេចក្តីសម្រេចណាមួយនិងចេញលទ្ធផលនៅពេលខាងមុខ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com