បារាំងលុបចោលផែនការសាងសង់ផ្សារទំនើបបារាំង-ចិនតម្លៃ ៣,៣ពាន់លានដុល្លារជិតក្រុងប៉ារីស

(បារាំង)៖ វិមានអេលីសេបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសំរេចចិត្តលុបចោលគម្រោងសាងសង់កន្លែងកំសាន្ត ដែលមានតម្លៃ ៣ពាន់លានអឺរ៉ូ (ប្រមាណ ៣,៣២ ពាន់លានដុល្លារ) ដែលគ្រោងបោះទីតាំងសាងសង់នៅជិតទីក្រុងប៉ារីស។

គម្រោង “EuropaCity” នឹងត្រូវស្ថិតនៅចន្លោះអាកាសយានដ្ឋាន Roissy-Charles de Gaulle និងអាកាសយានដ្ឋាន Paris-Le Bourget ភាគខាងជើង នៃទីក្រុងប៉ារីស រួមមានការសម្ដែង និងលក្ខណៈពិសេសមួយចំនួនដូចជាសៀក និងជម្រាលជិះស្គីក្នុងផ្ទះ ក៏ដូចជាហាង និងភោជនីយដ្ឋាន ហើយត្រូវបានគេសន្មត់ថាបើកដំណើរការនៅឆ្នាំ២០២៧។

ប៉ុន្តែគម្រោងនេះ មិនទទួលបានការគាំទ្រពីសំណាក់ក្រុមអ្នកការពារបរិស្ថានឡើយ ដោយពួកគេបានអះអាងថា គម្រោងនេះនឹងបំផ្លាញតំបន់ធម្មជាតិដ៏ធំមួយនៅជិតក្រុងប៉ារីស។

លោកប្រធានាធិបតីបារាំងបានថ្លែងថា៖ «វាជាគំរោងដែលហួសសម័យ ហើយវាមិនឆ្លើយតបទៅនឹងអ្វីដែលពលរដ្ឋយើងចង់បាន។ វាមិនសុីសង្វាក់ជាមួយនឹងរបៀបដែលប្រជាជនប្រើប្រាស់នៅថ្ងៃនេះ និងនៅថ្ងៃស្អែក»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com