បាតុកម្មនៅហុងកុងអាចធ្វើឱ្យសួនកំសាន្ដ Disneyland ខាតបង់ចំណូលខ្ទង់រយលានដុល្លារ

(ហុងកុង)៖ ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានធ្វើឱ្យប៉ះពាល់ដល់ការលក់សំបុត្រចូលទស្សនាដែនដីវេទមន្ដ ឌីសនីឡេន (Disneyland) នៅទីក្រុងហុងកុង ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិច ដែលចំណូលបានធ្លាក់ចុះយ៉ាងគំហុកនៅចុងឆ្នាំនេះ។

ចំណែកឯក្រុមហ៊ុនមេនៅសហរដ្ឋអាមេរិចក៏បានព្រមានផងដែរថា ការធ្លាក់ចុះនេះអាចនឹងកើតមានពេញមួយឆ្នាំនៅឆ្នាំបន្ទាប់។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុន វល ឌីសនី (Walt Disney) បានបង្ហាញពីប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនាសួនកំសាន្ដ ឌីសនី នៅក្រុងហុងកុង លើកោះឡានតៅ (Lantau)។

ការលក់បានធ្លាក់ចុះប្រមាណ ៥៥លានដុល្លារ រវាងខែកក្កដា និងកញ្ញា ហើយក្រុមហ៊ុនប៉ាន់ស្មានថាប្រាក់ចំណូលនឹងបន្ដធ្លាក់ចុះ ៨០លានដុល្លារអាមេរិកទៀត នៅចន្លោះខែតុលា និងធ្នូ។

ក្រុមហ៊ុនមេ ក៏បានបន្ដទៀតថា ចំណូលសម្រាប់ខែកញ្ញាឆ្នាំក្រោយ អាចនឹងធ្លាក់ទាបជាង ២៧៥លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com