អភិបាលរាជធានីភ្នំពេញ ផ្តាំកីឡាករអុំទូក ត្រូវតាំងចិត្តជាអ្នកកីឡាករ ចាញ់ដឹងចាញ់ ឈ្នះដឹងឈ្នះ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញផ្តាំផ្ញើអោយចំណុះទូក ដែលត្រូវចូលរួមប្រណាំងនៅថ្ងៃបុណ្យអុំទូក កុំស្តាប់តាមការញុះញង់ របស់ក្រុមឧទ្ទាមក្រៅច្បាប់ ហើយត្រូវតាំងចិត្តជាអ្នកកីឡាករ ចាញ់ឈ្នះតាមលក្ខណៈបច្ចេកទេសត្រូវអនុវត្តតាមបទបញ្ជារបស់គណៈកម្មាការបុណ្យជាតិ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ក្នុងពិធីក្រុងពាលីតាមបែបសាសនាសុំសេចក្តីសុខនិងសំណេះសំណាលជាមួយកីឡាករចំណុះទូកព្រឹកថ្ងៃ០៨ វិច្ឆិកានេះ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ ឯកឧត្តមឃួង ស្រេងក៏បានសំណូមពរអោយកីឡាករដែលមកពី២៤ខេត្តក្រុងធ្វើយ៉ាងណាកុំសប្បាយភ្លេចខ្លួននាំទុក្ខដល់ក្រុមគ្រួសារ

គួរបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញមានទូកចំនួន៥៥ មកពីខណ្ឌទាំង១៤ ដែលមានកីឡាករចំនួន ៣៥៥០នាក់។ ក្នុងពិធីសំណេះសំណាលឯកឧត្តមឃួង ស្រេងអភិបាលរាជធានី ភ្នំពេញក៏បាននាំយកអំណោយរបស់សម្តេចតេជោហ៊ុន សែន ជូនដល់កីឡាករក្នុងម្នាក់ចំនួន ៣ម៉ឺនរៀលផងដែរ៕SN-ពុទ្ធិរៈ

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com