AFC U19 2020: ក្រុមយុវជនកម្ពុជា មានសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្ត បើឈ្នះពីរប្រកួតនៅសល់

(កម្ពុជា)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ នៅតែមានសង្ឃឹមឡើងទៅវគ្គបន្ត នៃការប្រកួតជម្រុះបាល់ទាត់យុវជនជើងឯកអាស៊ី អាយុក្រោម១៩ឆ្នាំ ២០១៩ ប្រសិនបើឈ្នះពីរប្រកួតដែលនៅសល់ ចំពោះមុខ។

ថ្ងៃនេះ ក្រុមយុវជនកម្ពុជា ត្រូវប្រកួតជាមួយថៃ ក្នុងពូល G​ វេលាម៉ោង៦និង៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។ ២ប្រកួតដូចគ្នា ថៃឈរលេខ១ កំពូលតារាង មាន៦ពិន្ទុ ក្រោយឈ្នះព្រុយណេ ៩ទល់នឹង០ និងឈ្នះកោះម៉ារីណាខាងជើង ២១ទល់នឹង០ ខណៈដែលកម្ពុជា បើកការប្រកួតចាញ់ម៉ាឡេស៊ី ៤ទល់នឹង៥ និងឈ្នះកោះម៉ារីណាខាងជើង ៩ទល់នឹង០។

ក្នុងពូលជាមួយគ្នានេះដែរ ម៉ាឡេស៊ី ឈរនៅលេខ២ មាន៦ពិន្ទុដូចថៃ ហើយថ្ងៃនេះពិតជាងាយស្រួលសម្រាប់ម៉ាឡេស៊ី ដោយប៉ះកោះម៉ារីណា។

បើឈ្នះថៃថ្ងៃនេះ កម្ពុជា​អាចមានសង្ឃឹមច្រើនដើម្បីប្រជែងជាមួយម៉ាឡេស៊ី ព្រោះថ្ងៃចុងក្រោយទី១០ ខែវិច្ឆិកា ត្រូវជួបក្រុមដែលគេគិតថាឈ្នះព្រុយណេ ខណៈថៃ ត្រូវជួបម៉ាឡេស៊ី។

ក្រុមបាល់ទាត់យុវជនអាស៊ី ៤៦ប្រទេសត្រូវបែងចែកជា១១ពូល ហើយក្រុមលេខ១ នៃពូលទាំង១១ ស្មើ១១ក្រុម និងលេខ២ល្អបំផុត៤រឺ៥ក្រុមក្នុងចំណោមលេខ២នៃពូលទាំងអស់ឡើងទៅជុំចុងក្រោយ ឆ្នាំ២០២០ នៅប្រទេសអូសបែគីស្ថាន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com