Nairobi៖ មនុស្ស៣៧នាក់ស្លាប់ក្នុងការបាញ់ប្រហារពីក្រុមខ្មាន់កាំភ្លើងនៅអាហ្វ្រិកខាងលិច

យ៉ាងហោចណាស់ជនស៊ីវិលចំនួន៣៧នាក់បានបាត់បង់ជីវិត និងជាង៦០នាក់ផ្សេងទៀតបានរងរបួស ក្នុងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងទៅលើក្បួនរថយន្តដឹកកម្មករនៅតំបន់អណ្តូងរ៉ែមួយ ដែលជាតំបន់អណ្តូងរ៉ែរបស់ប្រទេសកាណាដា នៅអាហ្វ្រិកខាងលិច កាលពីថ្ងៃពុធ ទី០៦ ខែវិច្ឆិកានេះ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

កងកម្លាំងសន្តិសុខនៅតំបន់អណ្តូងរ៉ែ បាននិយាយថា ក្រុមខ្មាន់កាំភ្លើង បានបានបាញ់ប្រហារទៅលើរថយន្តដឹកកម្មករចំនួន៥គ្រឿង ខណៈដែលក្បួនរថយន្តកំពុងដឹកកម្មករចេញពីតំបន់អណ្តូងរ៉ែ ។

អ្នកនាំពាក្យប៉ូលីសកាណាដាបាននិយាយថា មូលហេតុសំខាន់ដែលនាំអោយមានការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ នៅមិនត្រូវបានបង្ហាញនោះទេ ហើយក្រុមខ្មាន់ភ្លើងក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង