ធនាគារពិភពលោកត្រៀមខ្លួនគាំទ្រនិងជំរុញប្រទេសលីបង់ឱ្យបង្កើតគណៈរដ្ឋមន្រ្តីថ្មីឱ្យបានឆាប់

(បេរុត)៖ ធនាគារពិភពលោក បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រការបង្កើតរដ្ឋាភិបាលលីបង់ថ្មី ដោយព្រមានថាប្រទេសនេះមិនមានពេលវេលាខ្ជះខ្ជាយក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើងៗនោះទេ។

ធនាគារពិភពលោក បានអំពាវនាវឱ្យមានការបង្កើតគណៈរដ្ឋមន្រ្តីថ្មីមួយយ៉ាងឆាប់រហ័ស ហើយរំពឹងថាវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៩ នឹងត្រូវបានស្ដារឡើងវិញ។

រលកនៃការតវ៉ាដ៏ធំមួយនៅទូទាំងប្រទេសលីបង់ប្រឆាំងនឹងឥស្សរជន ដែលកំពុងកាន់អំណាច បានជំរុញឱ្យនាយករដ្ឋមន្រ្តីលោក សាអាដ អាល់ ហារីរី (Saad al-Hariri) លាលែងពីតំណែងកាលពីសប្តាហ៍មុន ដោយទម្លាក់គណៈរដ្ឋមន្រ្តីចម្រុះរបស់លោក។

ភាពវឹកវរនេះកើតឡើង ស្របពេលដែលប្រទេសលីបង់កើតមានបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ១៩៧៥-៩០។

គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោក ស្ថិតក្នុងចំណោមម្ចាស់ជំនួយបរទេសផ្សេងទៀត ដែលបានសន្យាផ្តល់ជំនួយជាច្រើនពាន់លានដុល្លារ ដល់រដ្ឋាភិបាលលីបង់ ដែលត្រូវការជាចាំបាច់កាលពីឆ្នាំទៅមិញ ដើម្បីអនុវត្តកំណែទម្រង់ ដែលខ្លួនបានពន្យារពេលយ៉ាងយូរ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com