ទន្លេយ៉ង់ស្សេចិនកំពុងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរប៉ះពាល់ដល់ការធ្វើកសិកម្ម

(សៀងហៃ)៖ ប្រជាជននៅតំបន់កណ្តាល និងផ្នែកខាងក្រោមនៃទន្លេយ៉ង់ហ្សេ (Yangtze) របស់ប្រទេសចិនកំពុងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំ ខណៈសីតុណ្ហភាពឡើងដល់ ៣ អង្សាសេខ្ពស់ជាងធម្មតាក្នុងតំបន់មួយចំនួន។

បើតាមការដកស្រង់សម្តីក្រសួងទទួលបន្ទុកដោះស្រាយគ្រោះមហន្តរាយធម្មជាតិ បានឱ្យដឹងថាគ្រោះរាំងស្ងួតកំពុងជះឥទ្ធិពលដល់ផលិតកម្មគ្រាប់ធញ្ញជាតិក្នុងស្រុក និងបានពន្យាពេលការដាំដុះឡើងវិញក្នុងតំបន់។

ក្រសួងបានថ្លែងថាផ្ទៃដីដែលអាចបង្កបង្កើនផលបាន ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត គឺខ្ពស់ជាងឆ្នាំមុនចំនួនរហូតដល់ ១៥៤%។

ចំណែកឯសីតុណ្ហភាពឡើងដល់ ១-៣អង្សាសេខ្ពស់ជាងធម្មតានៅតំបន់កណ្ដាល ដូចជា ខេត្តហ៊ូប៉ី ខេត្តជាំងស៊ី និងខេត្តអានហួយ និងនៅផ្នែកខ្លះនៃខេត្តហ្វូជាននៅឆ្នេរសមុទ្រភាគអាគ្នេយ៍៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com