ធ្ងន់កហើយ! ល្ងាចនេះអ្នកនាង ធី សុវណ្ណថា បានប្រកាសលាឈប់ចេញពីសមាគមន៍សិល្បៈព្រមទាំងប្រកាសផ្តាច់ទំនាក់ទំនងជា មួយលោក ហេង ឡុង ចាប់ពីពេលនេះតទៅ!

(ភ្នំពេញ)៖ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ធី សុវណ្ណថា បានសរសេរយ៉ាងដូច្នេះ ថា«<សេចក្តីប្រកាស​>>ខ្ញុំសូមលាឈប់​ចេញពីសមាជិកសមាគមន៍សិល្ប:​និងសូមកាត់កាល​ផ្តាច់ទំនាក់ទំនង ជាមួយ លោក ​ហេង ឡុង​ ចាប់ពីពេលនេះតទៅ​..លោកយកថ្ងៃរៀបការខ្ញុំ​ មកលេងសើច ​ល្ងាចនេះ​ ម៉ោង៦ ខ្ញុំមិនទុកមុខឲ្យលោកទេ»។

ផ្អែកតាមការសរសេររៀបរាប់ខាងលើនេះ សបញ្ជាក់ថា អ្នកនាង ធី សុវណ្ណថា គឺខឹងនិងលោក ហេង ឡុង ជាខ្លាំង ដែលយកថ្ងៃមង្គលការរបស់នាងមកលេងសើច អោយលេចចេញនូវព័ត៌មានមិនល្អ ដោយការបរិហាកេរ្តិ៍ចោទប្រកាន់ពីនារីម្នាក់ឈ្មោះ ចរិយា ដោយថា លោក ផែ សុវណ្ណរិទ្ធ  គឺជាអតឹតប្តីកំណាន់របស់ខ្លួនដែលធ្លាប់រួមរស់ ជាមួយគ្នាស្គាល់ ចិត្តស្គាល់ថ្មើម ស្គាល់បេះដូងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

នៅព្រលប់នេះ សន្និសិទការសែតរវាងអ្នកទាំងបួន គឺបានចាប់ផ្តើមហើយ ក៏ប៉ុន្តែមិនទាន់ឃើញមានវត្តមាន របស់ នារីឈ្មោះ ចរិយា នោះទេ ។Swift News បន្តតាមដានខ្សែររឿងមួយនេះ ជូនប្រិយមិត្ត នៅពេលដែលទទួលបានព័ត៌មានជាក់លាក់ក្នុងពេលសន្និសិទត្រូវបានបិទបញ្ចប់។(Swift News ពេជ្រ វុឌ្ឍា)

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង