ចិននិងបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ១៥ពាន់លានដុល្លារ ក្នុងដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុងនៅចិន

(ប៉េកាំង)៖ មន្ត្រីរដ្ឋាភិបាលចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ប្រទេសចិននិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានទំហំទឹកប្រាក់សរុបចំនួន ១៥ពាន់លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅប្រទេសចិន។

កិច្ចព្រមព្រៀង ផ្ដោតលើវិស័យអាកាសចរណ៍ ថាមពល និងកសិកម្ម រួមទាំងការយល់ព្រមសម្រាប់ក្រុមហ៊ុនបារាំងចំនួន ២០ ក្នុងការនាំចេញសាច់សត្វស្លាប សាច់គោ និងសាច់ជ្រូកទៅកាន់ប្រទេសចិន។

ដោយឡែក កិច្ចព្រមព្រៀងក្នុងវិស័យថាមពលរួមមានអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនបេជីងហ្គាសគ្រុប (Beijing Gas Group) និងក្រុមហ៊ុនអង់ហ្សុីរបស់បារាំង (French Utility Engie) ដើម្បីសហការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវមួយនៅភាគខាងជើងទីក្រុងធានជីន (Tianjin)៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com