ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិនពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកតាមទូរស័ព្ទ

កាសែត Global Times បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន លោក Wei Fenghe បានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោកMark Esper តាមទូរស័ព្ទនៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកានេះ អំពីទីក្រុងហុងកុង កោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងខេត្តស៊ីនជាំង ។

លោក Wei Fenghe បានអំពាវនាវអោយសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការល្អ និងស្ថិរភាពជាមួយប្រទេសចិន រួមទាំងកិច្ចសហប្រតិបត្តិការល្អខាងយោធារវាងប្រទេសទាំងពីផងដែរ ជាពិសេសគឺនៅសមុទ្រចិនខាងត្បូង ។

សូមបញ្ជាក់ជូនថា ចិនបានចោទប្រកាន់អាមេរិកពីបទព្យាយាមលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ពាក់ព័ន្ធនឹងបញ្ហាដែលកើតឡើងនៅ ទីក្រុងហុងកុង កោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងខេត្តស៊ីនជាំង ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង