FIFA WORLD CUP U17: កូរ៉េខាងត្បូង និងហូឡង់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ

(ប្រេស៊ីល)៖ ក្រុមបាល់ទាត់យុវជនកូរ៉េខាងត្បូង បានកក់កៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៧ឆ្នាំពិភពលោក ២០១៩ នៅប្រេស៊ីល ក្រោយឈ្នះក្រុមមកពីអាហ្វ្រិក អង់ហ្គោឡា ១ទល់នឹង០ ព្រឹកនេះ។

មួយគ្រាប់ជ័យជំនះរបស់យុវជនកូរ៉េខាងត្បូងកើតឡើងដោយ កីឡាករ Choi Min-seo នាទីទី៣៣។ វគ្គបន្ទាប់កូរ៉េខាងត្បូងត្រូវប្រកួតជាមួយអ្នកឈ្នះរវាង ជប៉ុន និងម៉ិចស៊ិក។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមយុវជនមកពីអឺរ៉ុប ហូឡង់ បានបំបាក់នីហ្ស៊េរីយ៉ា ៣ទល់នឹង១ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ បីគ្រាប់របស់ហូឡង់ធ្វើបានសម្រេចដោយកីឡាករ Sontje Hansen៣គ្រាប់តែឯង។ វគ្គបន្ទាប់ហូឡង់ជួប ប៉ារ៉ាហ្កាយ រឺអាហ្សង់ទីន។

វគ្គផ្តាច់ព្រ័ត្រពានបាល់ទាត់យុវជននេះធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com