SEA GAMES 19: មកដឹងចំនួនប្រតិភូ គ្រូបង្វឹក និងអត្តពលិកនៃប្រទេសអាស៊ាន ដែលត្រូវចូលរួមប្រកួត

(ហ្វីលីពីន)៖ ប្រទេសម្ចាស់ផ្ទះហ្វីលីពីន នឹងដាក់ប្រតិភូកីឡា ១៨៦៨នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០នៅចុងខែនេះ។

ប្រតិភូនេះរូមមានកីឡាករ កីឡាការិនី ១១១៥នាក់ និងគ្រូបង្វឹក ព្រមទាំងមន្ត្រី៧៥៣នាក់ ដែលធ្វើឱ្យហ្វីលីពីនជាប្រទេសដែលមានក្រុមកីឡាចូលរួមច្រើនជាងគេបំផុត តាំងពីឆ្នាំ២០០៥។

ពេលនោះហ្វីលីពីនដាក់អត្តពលិក ៨៩២នាក់ និងគ្រូបង្វឹក មន្ត្រី៣០៨នាក់ ប្រកួតលើ៤០ប្រភេទកីឡា និងឈ្នះមេដាយមាន១១៣គ្រឿង ប្រាក់៨៤គ្រឿង និងសំរឹទ្ធ៩៤គ្រឿង។

ឆ្នាំនេះបន្ទាប់ពីម្ចាស់ផ្ទះ ប្រទេសឥណ្ឌូនេស៊ី បានសម្រេចដាក់អត្តពលិក មន្ត្រី គ្រូបង្វឹកច្រើនលំដាប់ទី២ មានចំនួន ១៧០២នាក់។

ចំនែកសិង្ហបុរី នឹងបញ្ជួនប្រតិភូកីឡា ១៥៩១នាក់ ថៃ១៤៧៣នាក់ ម៉ាឡេស៊ី ១០៧៦នាក់ និងសហភាពមីយ៉ាន់ម៉ា៩៥២នាក់។

វៀតណាម ដែលជាម្ចាស់ផ្ទះស៊ីហ្គេម ២០២១ នឹងបញ្ជួនមន្ត្រី គ្រូបង្វឹក និងអត្តពលិក ៨៩០នាក់ ។ ព្រះរាជាណាចក្រកម្ពុជា ៥១០នាក់ ឡាវ ៤១៩នាក់ ព្រុយណេ២៥៧ និងទីម័រខាងកើត ២២១នាក់។

ឆ្នាំនេះមេដាយមាសសរុប ៥៣០គ្រឿង នឹងដាក់ឱ្យប្រកួតប្រជែងដណ្តើមក្នុងកីឡា៥៦ប្រភេទពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com