UCL: Liverpool ឈ្នះ ខណៈតោខៀវ Chelsea វាយបកតាមពីក្រោយយកស្មើ Ajax

(អឺរ៉ុប)៖ ម្ចាស់ជើងឯកហង្សក្រហម Liverpool ឡើងមកឈរនៅកំពូលតារាងពូល E នៃការប្រកួតបាល់តាត់ជើងឯកក្លិបកំពូលអឺរ៉ុប (Uefa Champion League-UCL) ក្រោយឈ្នះ Gent របស់បែលហ្ស៊ិក ២ទល់នឹង១ យប់មិញ។

លេងបាន១៤នាទីម្ចាស់ផ្ទះ Liverpool នាំមុខដោយគ្រាប់បាល់របស់កីឡាករ Georginio Wijnaldum ប៉ុន្តែ៤នាទីមុនចប់តង់ទី១ កីឡាករ Mbwana Samata រកគ្រាប់ស្មើឱ្យ Gent វិញមុនពេលកីឡាករ
Alex Oxlade-Chamberlain ស៊ុតគ្រាប់ជ័យជំនះឱ្យ Liverpool ឈ្នះ។ 

ថ្ងៃជាមួយគ្នានេះដែរ Napoli និង Salzburg បានត្រឹមតែស្មើគ្នា ១ទល់នឹង១។ លទ្ធផលនេះធ្វើឱ្យ Liverpool មាន៩ពិន្ទុ ឈរនៅលេខ១ក្នុងពូល E ចំនែក Napoli លេខ២មាន៨ពិន្ទុ។

ពូល F ក្លិបអ្នកមានបុណ្យអេស្ប៉ាញ Barcelona មិនអាចស៊ុតបញ្ចូលទីក្នុងដីខ្លួនឯងបានទេ ពោលបានត្រឹមស្មើSlavia Prague ០ទល់នឹង០ ប៉ុន្តែបន្តឈរនៅលើកំពូលតារាងមាន៨ពិន្ទុ។ ចំនែកក្លិប
អាល្លឺម៉ង់ Borussia Dortmund ឈ្នះក្លិបអ៊ីតាលី Inter Milan ៣ទល់នឹង២ ហើយឈរលេខ២មាន៧ពិន្ទុ។

ពូល G យប់មិញនេះ ការស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់របស់កីឡាករ Diego Demme និងMarcel
Sabitzer ជួយឱ្យភ្ញៀវមកពីអាល្លឺម៉ង់
RasenBallsport Leipzigឈ្នះម្ចាស់ផ្ទះរុស្ស៊ីZenit St. Petersburg ២ទល់នឹង០ ឈរនៅកំពូលតារាងមាន៩ពិន្ទុ។ ចំនែកម្ចាស់ផ្ទះ Lyon របស់បារាំង បំបាក់ភ្ញៀវមកពី
ព័រទុយហ្កាល់ Benfica ៣ទល់នឹង១ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ២មាន៧ពិន្ទុ។

ដោយឡែកនៅក្នុងពូល H តោខៀវអង់គ្លេស Chelsea បានវាយបកពីការនាំមុខរបស់គូប្រកួត Ajax ១-៤ រហូតស្មើ៤ទល់នឹង៤ ក្នុងការប្រកួតដែល Ajax សល់គ្នា៩នាក់។ ចំនែក Valencia របស់អេស្ប៉ាញ ឈ្នះ Lille របស់បារាំង ៤ទល់នឹង១។ ក្រោយការប្រកួតនេះ Ajax, Chelsea និង Valencia មាន៧ពិន្ទុ ដូចគ្នា បន្ទាប់ពីលេងបាន៤ប្រកួតដូចគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com