ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនតែងតាំងអ្នករិះគន់សង្គ្រាមថ្នាំញៀនជារាជិនីថ្នាំញៀន

Reuters បានចុះផ្សាយថា ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte បានប្រកាសនៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះ ក្នុងការតែងតាំងលោកស្រី Leni Robredo ដែលជាមេដឹកនាំគណបក្សប្រឆាំង ជាដៃគូប្រជែងផ្នែកនយោបាយ និងជាអ្នករិះគន់លើសង្គ្រាមថ្នាំញៀនរបស់លោក ជារាជិនីថ្នាំញៀន (Drugs tsar) ។

សេចក្តីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងក្រោយពីលោកស្រី Leni Robredo បានផ្តល់បទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិមួយចំនួន ដោយមេដឹកនាំបក្សប្រឆាំងរូបនេះ បានរិះគន់ធ្ងន់ៗលើប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមជួញដូរ និងសេពគ្រឿងញៀន ដែលរៀបគម្រោងឡើងដោយ លោក Rodrigo Duterte ។

មិនមែនតែមេដឹកនាំគណបក្សប្រឆាំងហ្វីលីពីនទេ ដែលរិះគន់ចំពោះសង្គ្រាមថ្នាំញៀនរបស់លោក Rodrigo Duterte សូម្បីតែក្រុមសិទ្ធិមនុស្សមួយចំនួន ក៏បានរិះគន់ដែរ ប៉ុន្តែលោកប្រធានាធិបតីហ្វីលីពីនរូបនេះ នៅតែបន្តសង្គ្រាមនេះដដែរ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង