ស្អែកនេះ ព្រះខ័នរាជ រឺបឹងកេត ជាម្ចាស់ពានសម្តេច ហ៊ុន សែន ២០១៩?

(កម្ពុជា)៖ការប្រកួតកីឡាបាល់ទាត់ដែលប្រសិទ្ធិនាមថា ពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល
២០១៩នេះ ឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះហើយ វេលាម៉ោង ៦និង០០នាទី នៅកីឡដ្ឋាន Smart RSN។

ក្លិបបាល់ទាត់បឹងកេតដែលជាក្រុមលេខ៤ ក្នុងលីហ្គកំពូលរដូវកាល២០១៩ ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តាំងពាននេះបង្កើតឡើងក្នុងឆ្នាំ២០០៧។ តែបឹងកេតធ្លាប់ឈ្នះលេខ៣បានម្តងកាលពីរដូវកាល២០១៤ ក្រោយឈ្នះណាហ្កា ៣ទល់នឹង០។  ២ឆ្នាំមុនបឹងកេត បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់អគ្គិសនីកម្ពុជា។

ឆ្នាំ២០១៩ មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពាក់កណ្តាលសប្តាហ៍នេះ បឹងកេតបានបំបាក់ជើងឯករង
ពានថ្នាក់ខេត្ត ខេត្តសៀមរាប ៩ទល់នឹង០ទាំងពីរជើងវគ្គ១៦ក្រុមចុងក្រោយ។ វគ្គ១/៤ផ្តាច់ព្រ័ត្រ
បឹងកេត ឈ្នះសូលទីឡូអង្គរ២ទល់នឹង១ ទាំងពីរ២ជើង មុនទម្លាក់វិសាខា ៤ទល់នឹង០​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំនែកព្រះខ័នរាជស្វាយរៀងជាក្រុមដែលជោគជ័យជាងគេក្នុងពានរង្វាន់បាល់ទាត់សម្តេច ហ៊ុន សែន ដោយក្លាយជាម្ចាស់ពាន៤ដង ក្នុងឆ្នាំ ២០១១ ២០១២ ២០១៥ និង២០១៧ ហើយធ្លាប់បានជើងឯករង និងលេខ៣ ២ដងដូចគ្នា។ ឆ្នាំនេះព្រះខ័នរាជត្រូវគេរំពឹងថាអាចឈ្នះពាន រដូវកាលតែមួយ។

ដើម្បីឡើងដល់វគ្គផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង បានបំបាក់ជើងឯកពានថ្នាក់ខេត្ត ត្បូងឃ្មុំ ៨ទល់នឹង ១ទាំងពីរជើង មុនឈ្នះអង្គរថាយហ្គឺរ ៦ទល់នឹង០ និងឈ្នះភ្នំពេញក្រោន ៥ទល់នឹង៤ ដោយបាល់១១ម៉ែត្រកាត់សេចក្តី។

ក្នុងវគ្គផ្តាច់ព្រ័ត្រ អ្នកគាំទ្រមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Beat ៣រង្វាន់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com