កម្ពុជាបង្កើតកំណត់ត្រាក្រុមចូលរួមច្រើនជាងគេបំផុត ក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក

(កម្ពុជា)៖ មិនដល់កន្លះខែទៀតទេ ការប្រកួតប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៧នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជានឹងចូលមកដល់។

ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញ ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថាកម្ពុជា បានបង្កើតកំណត់ត្រាថ្មី ដែលមានក្រុមចូលរួមប្រកួតច្រើនជាងគេ ដោយគិតត្រឹមពេលនេះមានរហូតដល់ទៅ៨០ក្រុមមកពី
៤៩ប្រទេសលើពិភពលោក។

ឯកឧត្តមបន្តថា ពេលនេះប្រទេសឥណ្ឌាកំពុងតែឆ្លងថវិកាទៅរដ្ឋរបស់គេដើម្បីចុះឈ្មោះចូលរួមប្រកួត បើដូច្នោះនឹងមាន៥០ប្រទេសចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា និងជាអនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាបញ្ជាក់ដែរថាពិធីបើកផ្លូវការនឹងធ្វើនៅថ្ងៃទី១៩ ខែវិច្ឆិកា ដោយព្រឹកថ្ងៃនោះនឹងមានមហាសន្និបាតសហព័ន្ធប៉េតង់ពិភពលោកផងដែរ។ ចំនែកពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com