នៅព្រឹកនេះ អ្នកនាង ធី សុវណ្ណថា លើកយកភស្តុតាង ៣ចំនុចបញ្ជាក់ថា កញ្ញា ចរិយា កាត់តរូបបង្កើតភស្តុតាងក្លែងក្លាយ!

(ភ្នំពេញ)៖ នៅថ្ងៃនេះ អ្នកនាង ធី សុវណ្ណថា ដែលគេស្គាល់ថា ជាសកម្មជនហ្វេសប៊ុកល្បីល្បាញមួយរូប បានព្យាយាមស្វែងរកភស្តុតាងដែលជាចំណុចខ្សោយរបស់កញ្ញា ចរិយា ចំនួនបីចំណុច យកមកអះអាងថា ជារឿងប្រឌឹតក្លែងក្លាយ ជាការក្លែងបន្លំកាត់តរូបភាព ដើម្បីបំផ្លាញកិត្តិយសរបស់នាង នឹងស្វាមីតែប៉ុណ្ណោះ ក្រោយពេលដែលលោក ហេង ឡុង បានបង្ហាញមុខនារីឈ្មោះ ចរិយា និងបានសម្ភាសន៍នាងជាង១៤នាទី ដែលកញ្ញា ចរិយា បានព្យាយាមបង្ហាញភស្តុតាងជារូបថតពីរបីសន្លឹក ចោទបានបរិហាកេរ្តិ៍ថា លោក ផែ សុវណ្ណរិទ្ធ គឺជាអតិតប្តីកំណាន់របស់ខ្លួនដែលធ្លាប់រួមរស់ជាមួយគ្នាស្គាល់ចិត្តស្គាល់ថ្មើម ស្គាល់បេះដូងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

ជាក់ស្តែងនៅព្រឹកនេះ អ្នកនាង ធី សុវណ្ណថា បានលើកយកភស្តុតាងបីចំណុចដោយបានសរសេរយ៉ាងដូច្នេះថា«ខ្ញុំមាន​ភស្តុតាង​៣ចំនុចបញ្ជាក់ថា​ នាងកាត់តរូបបង្កើតភស្តុតាងក្លែងក្លាយ ១នាងថាប្តីខ្ញុំថតរូបជាមួយនាងនៅថៃ៥ឆ្នាំមុន កាល៥ឆ្នាំមុន​ លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូលប្រទេសថៃទេ​ រាល់ការចេញចូលក្រៅប្រទេសខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយើងទាំងពី​រ​ មានថ្ងៃចេញចូលដូចគ្នា។ តើនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ? ២នាងឈ្មោះ អេង ចរិយា កើតឆ្នាំ១៩៩៧ បច្ចុប្បន្ននាងមានអាយុ ២២ឆ្នាំ តើ១០ឆ្នាំមុន​ តើនាងមានអាយុប៉ុន្មាន?
តើនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណទេ? ៣នាងថារស់នៅជាមួយប្តីខ្ញុំ១០ឆ្នាំ តើនាងមានដែលផូសរូបជាមួយប្តីខ្ញុំ
លើFacebookទេ នាងមានសំលេងvoice និយាយឆ្លើយឆ្លងទេ? នាងមានរូបថត ក្នុងទូរស័ព្ទទេ? ខ្ញុំរងចាំមើលនាងធ្វើសន្និសីទកាសែត ថ្ងៃនេះនាងនឹងមានទោស ករណីបង្កើតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរ
ករណីផ្សាយព័ត៌មានក្លែងក្លាយ»។

ទាក់ទងទៅនឹងការលើកឡើងនូវភស្តុតាងបីចំណុចរបស់អ្នកនាង ធី សុវណ្ណថា ខាងលើនេះ  នៅមិនទាន់មានការឆ្លើយតប យ៉ាងណានោះទេ ពីលោក ហេង ឡុង និងកញ្ញា ចរិយា។ ប៉ុន្តែនៅថ្ងៃម្សិលមិញនេះដែរ នៅលើទំព័រហ្វេសប៊ុក របស់លោក ហេង ឡុង បានសរសេរយ៉ាងដូច្នេះថា«បើខ្ញុំមានរឿងអ្វីយកបាយឱ្យខ្ញុំហូបផង មិត្តៗដែលស្គាល់ខ្ញុំធ្វើបុណ្យ បានបាប»។

ជារួមមក ខ្សែររឿងមួយភាគនេះ គឺមិនទាន់បញ្ចប់នោះទេ យើងនឹងរងចាំមើលភាគបន្តនៅថ្ងៃនេះ ថាតើនឹងទៅជាយ៉ាងណា? ថាតើនឹងមានសន្និសិទការសែតដូចដែល អ្នកនាង ធី សុវណ្ណថា បានស្នើសុំនោះទេ? ដោយសារតែភាគីទាំងសងខាង នៅតែព្យាយាមបង្ហាញភស្តុតាង នឹងចង់យកផ្លូវច្បាប់មកដោះស្រាយអោយខានតែបាន៕(Swift News ពេជ្រ វុឌ្ឍា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង