សម្តេចតេជោ កោតសរសើរក្រុមបាល់ទាត់យុវជន U19 កម្ពុជា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយកថ្ងៃទី ៤ ខែវិច្ឆិកានេះ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា ដោយបានពោលនូពាក្យកោតសរសើរទៅដល់ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្នវិញ ក្រោយរកបាន៣ពិន្ទុដំបូង តាមរយៈការឈ្នះគូប្រជែងក្រុម U19 កោះម៉ារីណាខាងជើងក្នុងលទ្ធផល០-៩ (NMI 0-9 CAM) នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តេចតេជោក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕SN-ពុទ្ធិរៈ

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com