SEA GAMES 19: កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ចេញទៅហ្វឹកហាត់នៅកាតា

(កម្ពុជា)៖ សហព័ន្ធខ្មែរកីឡាហែលទឹក តាមរយះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមការឧបត្ថម្ភរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ,សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) និងក្រសួងអប់រំយុវជននិងកីឡា បានបញ្ជូនគ្រូបង្វឹក​ កីឡាករ​ និងកីឡាការិនី​ ៣រូប​ទៅចូលរួមការបោះជំរុំហ្វឹកហាត់រយៈពេល១០ថ្ងៃ នៅទីក្រុងដូហា ប្រទេសកាតា (Doha, Qatar)។

សហព័ន្ធខ្មែរកីឡាហែលទឹក បានឱ្យដឹងដែរថា គោលបំណងគឺដើម្បីកម្តៅសាច់ដុំត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES PHILIPPINES 2019) លើកទី៣០ ប្រទេសហ្វីលីពីនខាងមុខ។

ចំពោះ​សមាសភាព​រួម​មាន លោកគ្រូ នាង សូរិទ្ធិយ៉ា, កីឡាករ អ៊ូង លីហេង និងកីឡាការិនី សុខ វរល័ក្ខណ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង