មកដឹងពីតម្លៃ ​និងម៉ោងចេញដំណើរ​តាមខ្សែរថភ្លើងពីភ្នំពេញ​ ឆ្ពោះទៅកាន់​បណ្តាខេត្ត​

(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Railway Cambodia ផ្លូវដែក បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមាន​គម្រោងដំណើរកំសាន្តនៅថ្ងៃទី០៨ ដល់១២ ខែវិច្ឆិកា នាពេលអុំទូកខាងមុននេះ។ ក្នុងនោះ ខ្សែរថភ្លើងនឹងចេញដំណើរទៅតាមបណ្ដាខេត្តនាៗ ដូចជា ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយក៏មាន Box Car សំរាប់អតិថិជនដែលចង់​យក​យាន​ជំនិះទៅជាមួយផងដែរ។

ខាងក្រោមនេះ ជាតំលៃសំបុត្រ និងតំលៃយាន្តជំនិះ៖
🎯 ភ្នំពេញ «« $5 »» ខេត្តតាកែវ
🎯 ភ្នំពេញ «« $7 »» ខេត្តកំពត
🎯 ភ្នំពេញ «« $8 »» ក្រុងព្រះសីហនុ
🎯 តាកែវ «« $6 »» ខេត្តកំពត
🎯 តាកែវ «« $7 »» ក្រុងព្រះសីហនុ
🎯 កំពត «« $5 »» ក្រុងព្រះសីហនុ
🎯 ភ្នំពេញ «« $4 »» ខេត្តពោធ៍សាត់
🎯 ភ្នំពេញ «« $5 »» ខេត្តបាត់ដំបង
🎯 ភ្នំពេញ «« $6 »» ខេត្តបន្ទាយមានជ័យ
🎯 ម៉ូតូតូច $5
🎯 ម៉ូតូធំ $10 ឡើងទៅ
🎯 កង់ $2

ក្រុមហ៊ុន Royal Railway Cambodia ផ្លូវដែក បានឲ្យដឹងដែរថា មានខ្សែរថចំនួន ២ខ្សែ៖
– ខ្សែទីមួយចេញនៅម៉ោង 07.០០នាទីព្រឹក ពីភ្នំពេញ »» ខេត្តតាកែវ »» ក្រុងកំពត »»ក្រុងព្រះសីហនុ
– ខ្សែទីពីចេញនៅម៉ោង 07:30នាទីព្រឹក ពីភ្នំពេញ »» ខេត្តពោធ៍សាត់ »» ខេត្តបាត់ដំបង »» ខេត្តសិរីសោភ័ណ

សំរាប់ព័ត៌មានលំអិត ឬទំនាក់ទំនងកក់សំបុត្រ លោកអ្នកអាចខលទៅលេខ 078 888 582 / 078 888 583 ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com