ដឹងទេ! ថាលោកព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា មានជំនួញអ្វីខ្លះនៅក្នុងដៃ?

(ភ្នំពេញ)៖ កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ ដែលមានប្រជាប្រិយ ភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាជាង២ទសវត្សមកហើយ និងមានរហស្សនាមថា«ស្នាយ»ត្រូវបានមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង ពីការប្រែប្រួលខ្សែរជីវិតរបស់តារាចម្រៀងរូបនេះ ដែលមានវ័យ៤៣ឆ្នាំ គិតត្រឹមឆ្នាំ ២០១៩នេះ។

ស្ទើរតែគ្រប់បទចម្រៀងទាំងអស់ របស់លោកព្រាប សុវត្ថិ ត្រូវបានយុវវ័យសម័យថ្មីចេះច្រៀងបានគ្រប់ៗគ្នាទៅ តាមប្រភេទបទនីមួយៗដែលបានបង្កើតឡើងប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ជាពិសេសគឺប្រភេទបទ ចម្រៀងស្រុកស្រែ ដែលបង្ហាញពីតថភាពរបស់ប្រជាជនកម្ពុជា នៅទំនៀមទំលាប់របស់ខ្មែរយើងជាដើម។ បទ ចម្រៀង ដែលល្បីខ្លាំងមានដូចជាបទ សន្យាស្រុកស្រែ,ចិត្តអើយ,ម្អមស្រែ,ម្ចាស់ស្ទឹងប្រែចិត្ត,រដឺនមានស្នេហ៍, ខ្លុយស្នេហ៍ត្នោតទេរ,ប្រវាសចិត្ត និងបទចម្រៀងនានាជាច្រើនរាប់ពាន់បទផ្សេងទៀត ដែលសុទ្ធសឹងជាបទ ពិរោះៗល្បីៗក្នុងសង្គមយុវវ័យខ្មែរយើង។

ងាកមកចាប់អារម្មណ៍វិស័យជំនួញវិញម្តង Swift Newsបានដឹងថា លោកព្រាប សុវត្ថិ មិនត្រឹមតែជោគជ័យខាង ផ្នែកសិល្បៈប៉ុណ្ណោះទេ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងមួយផ្អែកធំទៀតនោះ គឺវិស័យជំនួញរបស់លោក។មុខ ជំនួញនានារបស់ក្រុមគ្រួសារលោកមានដូចជា ហាងកាត់សក់,ភោជនីយដ្ឋាន,សម្អាងការ,ជាដើម។ប៉ុន្តែអ្វីដែល មហាជនមានការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានខែនេះ គឺមុខជំនួញគម្រោងដីឡូដ៏ធំរបស់លោក មានការ ល្បីល្បាញយ៉ាងខ្លាំងនៅឆ្នាំ២០១៩នេះ ដែលគេមើលឃើញថា មានអតិថិជនជាច្រើនបានវិនិយោគជាបន្តបន្ទាប់ ពីមួយគម្រោងទៅមួយគម្រោង។តាមពិតទៅ ជំនួញរកស៊ីដីរបស់លោកគឺមានជាយូណាស់ដែរហើយ ដែលគេ អាចនិយាយបានថាជាជំនួយត្រូវប៉ាន់របស់លោក បន្ទាប់ពីជំនួយផ្សេងៗទៀតនោះ។(Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង