ផ្អើលសើចចុកពោះ! អ្នកចម្រៀងថៃម្នាក់ មុខដូចរដ្ឋមន្ត្រីព័ត៌មានកម្ពុជា

(ភ្នំពេញ)៖ អ្នកចម្រៀងថៃម្នាក់ មុខដូចរដ្ឋមន្ត្រីព័ត៌មានកម្ពុជា បេះបិត គឺមុខដូច, សំឡេងដូច រាង មាឌ និងអាយុស្របាលគ្នា ធ្វើឲ្យអ្នកលេង Facebook ខ្លះច្រឡំស្មានថា ឯកឧត្តម ខៀវ កាញារីទ្ធ ឡើងឆាកចម្រៀងមែន និងអាចច្រៀងជាភាសាថៃថែមទៀតផង។

ចំណែកឯកឧត្តម ខៀវ កាញារីទ្ធ មិនបានបដិសេធចំពោះការលើកឡើងក្នុងចំណោមអ្នកលេងហ្វេសប៊ុកឡើយ ផ្ទុយទៅវិញ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ទរថែម តាមរយៈសារដ៏ខ្លីមួយ ផ្សាយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «ចូលថ្នាក់អក្ខរកម្មយូរហើយ ឡើងលើឆាកម្តង!»។

យោងតាម Youtube បានឲ្យដឹងថា​​​ ឃ្លីបវីដេអូនេះ គឺផ្សាយតាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ម៉្លេះ ហើយមានអ្នកទស្សនាយ៉ាងច្រើន។

អ្នកចម្រៀងរូបនេះ ឈ្មោះ វ៉ៃភុត​​​ ផេតសុផាន (Waiphot Phetsuphan) កើតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៤២  និងមានស្រុកកំណើតនៅខេត្តសុផានបុរី ស្ថិតនៅភាគខាងជើង ឈៀងខាងលិច ទីក្រុងបាងកក ប្រទេសថៃ។

លោក វ៉ៃភុត​​​ ផេតសុផាន​​​ ចូលដល់ឆ្នាំនេះ មានអាយុ៧៧ឆ្នាំហើយ។ លោកគឺជាអ្នកចម្រៀង និងតែងនិពន្ធចម្រៀង ដែលចាប់ផ្តើមមានឈ្មោះល្បីល្បាញលើពិភពសិល្បៈថៃ តាំងពីឆ្នាំ១៩៦២ម៉្លេះ។

ដូច្នេះ ដើម្បីឲ្យច្បាស់ថា តើអ្នកចម្រៀងថៃ ស្ថិតក្នុងបច្ចឹមវ័យរូបនេះ មានរូបរាង និងសំឡេង ដូចយ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង