មួយលានviews ក្នុងរយៈពេលខ្លី ពិតជាមិនធម្មតា! បទចម្រៀងរបស់កញ្ញា សុខ ស្រីនាងក្រោមចំណងជើង“មិនស័ក្ដិសម”

(ភ្នំពេញ)៖ ប្រិយមិត្តទាំងអស់គ្នាពិតជាបានស្គាល់ហើយ កំពូលតារាច្រៀងស្រីដែលមានប្រជាប្រិយភាព និងមានសម្រស់ស្រស់សោភា នៅក្នុងផលិតកម្មរស្មីហង្សមាសគឺកញ្ញា សុខ ស្រីនាង ដែលនៅពេលថ្មីៗ នេះ បទចម្រៀងមួយបទរបស់កញ្ញាក្រោមចំណងជើងថា“មិនស័ក្ដិសម”ដែលជាស្នាដៃនិពន្ធទំនុកច្រៀង ដោយ នី គន្ធា និពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយ សម ប៊ូទី បានផ្ទុះល្បីល្បាញយ៉ាងខ្លាំងក្នុងសង្គម យុវវ័យកម្ពុជា។

 

តាមប្រភពព័ត៌មានបែបសិល្បៈដែលSwift Newsបានដឹង គឺបទចម្រៀងក្រោមចំណងជើងថា “មិនស័ក្ដិ សម” ទើបតែបង្កើតឡើងកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ។ ប៉ុន្តែត្រឹមតែក្នុងរយៈ ពេលមិនដល់មួយខែផង គឺត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បទចម្រៀងមួយបទនេះ បានល្បីសុះ សាយយ៉ាងខ្លាំងក្នុងស្រទាប់បេះដូងយុវវ័យ ដែលចំនួនអ្នកទស្សនាកើតឡើងមិនគួរអោយជឿរហូតទៅ ដល់ជាងមួយលានviews នៃវីដេអូបទចម្រៀងមួយបទនេះ។

 

អ្វីដែលធ្វើអោយស្រទាប់យុវវ័យ មានការចាប់អារម្មណ៍ខ្លាំង និងចូលទស្សនាវីដេអូបទចម្រៀងនេះ ម្តង ហើយម្តងទៀតនោះ ក៌ព្រោះតែបទចម្រៀងមួយបទនេះ បានបង្កប់នូវជម្រៅមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅក្នុងអត្ថន័យបទចម្រៀងទាំងមូល ដែលមានន័យទាក់ទងទៅនិងវណ្ណៈស្នេហា រវាយកំលោះ ត្រកូលអភិជន និងនារីក្រីក្រម្នាក់ ដែលលូចចងប្រតិព័ទ្ធស្នេហាក្នុងចិត្តនិងបុរសកំលោះអ្នកមានស្តុកស្តម ។ ប៉ុន្តែ ព្រោះតែវណ្ណៈគ្រួសារ ទើបតួរអង្គជានារី ចង់ចាកចេញពីមនុស្សដែលខ្លួនស្រលាញ់ទាំងអាឡោះ អាល័យ ដូចឃ្លាមួយនៅក្នុងបទចម្រៀងនេះបានសរសេរថា« លាទាំងចិត្តនៅអាល័យ លាទាំងទឹកភ្នែក ខ្ញុំគ្មានអ្វីសោះ មានតែសំបកប្រាណ» ។

 

រឿងដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះ គេបានដឹងថា អ្នកនាង សុខ ស្រីនាង ក៌ជាគណៈ​កម្មការមួយរូប ក្នុងកម្មវិធីប្រឡងចម្រៀង កុមារប្លែកគេក្នុងយុគសម័យថ្មីគឺកម្មវិធី Cambodian Idol Junior ដែលកំពុងតែដំណើរការសព្វថ្ងៃនេះផងដែរ។(Swift News)

ចង់ដឹងអត្ថន័យបទចម្រៀងលំអិត សូមចូលទស្សនាក្នុងYoutube វាយចំណងជើង“មិនស័ក្ដិសម”

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង