សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអតីតនាយករដ្ឋមន្ត្រី New Zealand        

(ភ្នំពេញ) ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក John Key អតីតនាយករដ្ឋមន្ត្រី ប្រទេសប្រទេសញ៉ូវហ្សៀឡែន (New Zealand)។

លោក John Key អញ្ជើញមកកម្ពុជានៅពេលនេះ ក្នុងនាមជាពលរដ្ឋសាមញ្ញ ហើយការពិភាក្សាគ្នានេះ ក្នុងលក្ខណៈមិត្តភាពជិតស្និទបំផុត។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកអតីនាយក រដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាផងដែរអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ញ៉ូវហ្សៀឡែន និងក្នុងក្របខណ្ឌ តំបន់អាស៊ាន ក៏ដូចជាអាស៊ាន និងញ៉ូវហ្សេឡែន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាស៊ានផងដែរ។ ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន និងលោក John Key ក៏បានផ្លាស់ប្តូរមតិគ្នា លើបញ្ហាតំបន់ និងពិភពលោកដែលផ្តោតលើកត្តាសន្តិសុខ និងទំនាក់ទំនងពាណិជ្ជកម្មជាដើម។

លោក John Key បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេលតែ៥ឆ្នាំ បើធៀបនឹងដំណើរទស្សនៈកិច្ចរបស់លោក John Key ដែលធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ២០១២។ ក្នុងដំណើរទស្សនៈកិច្ចលើកនេះគឺ លោក John Key មកពិនិត្យគម្រោងមួយចំនួនដែលគាំទ្រដោយ បណ្ឌិត ហារុ ហ៊ីសាហាន់ដា ដែលជាសប្បុរសជនរបស់ជប៉ុន ដែលបានគាំទ្រដល់វិស័យសុខាភិបាល និងអប់រំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី អរគុណលោក John Key ដែលបានឃើញពីការរីកចម្រើនរបស់កម្ពុជា។ កម្ពុជាត្រូវការធន ធានមនុស្សច្រើនណាស់ដើម្បីកសាងប្រទេស។ សម្តេចតេជោ បានកំណត់យកការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពចម្បងសំខាន់បំផុតរបស់កម្ពុជា។ កន្លងមកនេះ សម្តេចតេជោ ក៏បាន ទទួលអាហារូបករណ៍មួយចំនួនដែលគាំទ្រដោយ បណ្ឌិត ហារុ ហ៊ីសាហាន់ដា ផងដែរដើម្បីផ្តល់ជូន និស្សិតក្រីក្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអរគុណរដ្ឋាភិបាលញ៉ូវហ្សៀឡែនដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសញ៉ូវហ្សេឡែនដើម្បីយកចំណេះដឹង និងបទ ពិសោធន៌មកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ជាទូទៅគឺក្នុងមួយឆ្នាំ New Zealand ផ្តល់ជូនកម្ពុជា៣៥កន្លែង មានថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ជាដើម៕

 

18118674_1315577445157416_6517212785802235469_n 18157227_1315577385157422_7665321230610487392_n 18157481_1315577501824077_8378518231053060963_n 18157567_1315577381824089_6490431775860589381_n 18194203_1315577441824083_7817307582911750_n

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង