ស្ថាប័ន្ដអយ្យការសាលាដំបូងខេត្តកំពង់ធំបើកកិច្ចប្រជុំជាមួយមន្រ្ដីនគរបាលយុត្តិធម៍រដ្ឋបាលព្រៃឈើក្នុងការរឹតបណ្ដឹងច្បាប់ បញ្ហាប្រឈមមុខនិងរកដំណោះស្រាយ

(កំពង់ធំ) ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅសាលាដំបូងខេត្តកំពង់ធំបានបើកកិច្ចប្រជុំស្ដីពីការរឹតបណ្ដឹងច្បាប់រដ្ឋបាលព្រៃឈើ ការប្រឈមមុខ និងការរកដំណោះស្រាយ ក្រោមការចូលរួមពី លោក ឃន សុកល ប្រធានសាលាដំបូងខេត្តនិងលោក អ៊ិតសុធាព្រះរាជអាជ្ញាខេត្ត ព្រមទាំងតំណាង អយ្យាកានិងមន្រ្ដីរដ្នបាលព្រៃឈើជាច្រើនអ្នក។

 

លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានមានប្រសាសន៍ថា សំនុំរឿងជាច្រើន ត្រូវបានកកស្ទះ  ដែលមិនអាចដោះស្រាយបានដោយសារតែ រាល់ការបញ្ចូនសំនុំរឿង ខ្លះពុំមានភស្ដុតាង និង ពុំសព្វជ្រុងជ្រោយ ដូច្នេះ មន្រ្ដីរដ្ឋបាលព្រៃឈើត្រូវកែទំលាប់ចាស់អោយអស់  រាល់សំនុំរឿងទាំងអស់មុននឹងបញ្ចូនមកតុលាការត្រូវបានមានភស្ដុតាង  មានកំណត់ហេតុ និងមានការស៊ីបអង្កេត អោយបានច្បាស់លាស់សព្វជ្រុងជ្រោយ  ប្រសិនបើមានបញ្ហាអ្វីដែលត្រូវប្រឈមមុខនោះ ត្រូវយកបញ្ហានោះ មកដាក់លើតុហើយជជែកដោះស្រាយទាំងអស់គ្នា ម្យ៉ាងទៀត ខាងរដ្ឋបាលព្រៃឈើ សង្កាត់ឬផ្នែក ពុំមានសិទ្ធិចេញសេចក្ដីសំរេចអ្វីទាំងអស់ ត្រូវបញ្ចូន និងប្រគល់សេចក្ដីសំរេចនេះមកមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទខេត្ត ជាអ្នកចេញសេចក្ដីសំរេច  ចំពោះការពិន័យ អន្ដរកាល វិញរាល់ការចាប់ និងការដោះលែង ត្រូវសុំគោលការពី ព្រះរាជអាជ្ញា ពេលបង់ពិន័យ គឺត្រូវប្រគល់តែមធ្យោបាយធ្វើដំណើរអោយម្ចាស់តែប៉ុណ្ណោះ  ចំណែកឈើមិនអាចប្រគល់អោយនោះទេ។

 

ក្នុងឪកាសនោះមន្រ្ដីរដ្នបាលព្រៃឈើ បានលើកឡើងពីបញ្ហាប្រឈមមុខជាច្រើន ដែលកំពុងតែប្រឈមមុខ និងកំពុងដោះស្រាយ ក្នុងនោះលោក តុងយី នាយរងខ័ណ្ឌរដ្នបាលព្រៃឈើខេត្តបានមានប្រសាសន៍ស្នើរសុំអោយស្ថាប័ន្ដអយ្យាការរាល់ការដោះស្រាយបញ្ហាដីធ្លីរួចឬចាប់បានវត្តុតាង សុំអោយស្ថាប័ន្ដអយ្យការចេញដេកា រក្សាការពារ ព្រោះយើងបញ្ហាប្រឈមមុខជាច្រើន ដូចជាការប្រគល់វត្ថុតាងភ្លាមៗអោយ ជនល្មើសនោះ ជនល្មើសនិងយកវត្ថុតាងនេះទៅប្រព្រឹត្តបទល្មើសបន្ដទៀត ឯការយកវត្ថុតាងមកដល់កន្លែងដែលមានសុវត្ថិភាពនោះ មានការលំបាកនិងមានការចំណាយច្រើន ដូច្នេះការចេញដេការរក្សាការពារនេះជៀសវាង កុំអោយជនល្មើស កាប់ឆ្ការរុករាលដីព្រៃបន្ដទៀត  ម្យ៉ាងទៀត រាល់ការបង្រ្កាប់បទល្មើសរុករានដីព្រៃត្រូវបានប្រជាពលរដ្នចោតថាមន្រ្ដីជំនាញកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ទៅវិញនេះជាបញ្ហាប្រឈមមុខ ។

 

លោក ឃន សកល ប្រធានសាលាដំបូងខេត្តកំពង់ធំបានមានប្រសាសន៍ ជំរុញ អោយមន្រ្ដី ជំនាញ គោរពនិងអនុវត្តន៍ច្បាប់អោយបានតឹងរឹង  រាល់បញ្ហាដែលកើតឡើង ត្រូវការស្នើរសុំនិងរាយការណ៍មកព្រះរាជអាជ្ញា ដូច្នេះការប្រជុំព្រឹកនេះគឺប្រជុំដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនិងការអនុវត្តន៍និតិវិធីព្រហ្មទាន អញ្ចឹងដេការរបស់តុលាការ  មានដេកា កោះ ដេកា បង្គាប់ស៊ីបសួរជំនួស  និងដេកានាំខ្លួន និងចាប់ខ្លួន ដូច្នេះយើងប្រជុំនេះបានលើកឡើង ពីអ្វីដែលធ្វើអោយសំនុំរឿងយើងកកស្ទះ អញ្ចឹងដេកាស៊ីបសួរជំនួសនោះ គឺយើងបាន ឯកភាពគ្នាទាំងស្រុង ដេកាត្រូវបញ្ចូនទៅនគរបាលយុត្តិធម៍រដ្ឋបាលព្រៃឈើដើម្បីសហកាណ៍ជាមួយនគរបាលប៉ុស្ដិស្វែងរកថវិការជាតិ  ហើយដេការផ្សេងៗ ដូចជាដេការ កោះ ដេកា នាំខ្លួន ចាប់ខ្លួនជាសមត្ថកិច្ចរបស់មន្ដ្រីរដ្ឋបានព្រៃឈើ ៕

photo_2017-04-27_16-24-23 (2) photo_2017-04-27_16-24-25 photo_2017-04-27_16-24-27 photo_2017-04-27_16-24-29 photo_2017-04-27_16-24-30 photo_2017-04-27_16-24-32 photo_2017-04-27_16-24-33 photo_2017-04-27_16-24-36 photo_2017-04-27_16-24-38 photo_2017-04-27_16-24-40 photo_2017-04-27_16-24-42 photo_2017-04-27_16-24-45 photo_2017-04-27_16-24-47 photo_2017-04-27_16-24-50 photo_2017-04-27_16-24-52

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង