លោក ធន សារ៉ាយ អះអាងថា ការបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្សនាំឲ្យរដ្ឋាភិបាលខាតប្រយោជន៍នយោបាយ

(ភ្នំពេញ) ៖ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីឲ្យរួចផុតពីការចាប់ខ្លួន បានអំពាវនាវឲ្យគណបក្សកាន់បានថ្លែងតាមរយៈការបង្ហោះវីដេអូលើគេហទំព័រហ្វេសប៊ុករបស់សមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ដែលមានរយៈពេល១០នាទី ពាក់ព័ន្ឋនឹងករណីសកម្មជនអាដហុកត្រូវបានតុលាការបន្តឃុំខ្លួនប្រាំមួយខែទៀត។

ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងនៅក្នុងវីដេអូឃ្លីបខ្លីមួយលើគេហទំព័រហ្វេសប៊ុករបស់សមាគមការពារសិទ្ធិមនុស្សអាដហុកថា « នៅថ្ងៃទី២៨ ខែមេសានេះ គឺជាថ្ងៃគម្រប់ខួបមួយឆ្នាំនៃការចាប់ឃុំខ្លួនដោយអយុត្តិធម៌បំផុត សម្រាប់បុគ្គលិករបស់អាដហុកបួនរូប និងមួួយរូបទៀតអតីតបុគ្គលិករបស់អាដហុក ។ នៅក្នុងឱកាសនេះខ្ញុំសូមលើកយកចំណុចសំខាន់ពីរ គឺទី១ អំពីខ្លឹមសារសង្ខេបនៃការចាប់ឃុំខ្លួនសកម្មជនទាំងនេះ និងទី២ ថាតើអ្នកដែលបន្តឃុំខ្លួនសកម្មជនទាំងប្រាំនាក់នោះនឹងមានការខាត់បង់នូវអ្វីខ្លះ»។

លោកបានថ្លែងបន្តថា «ការបន្តឃុំខ្លួនសកម្មជនបួនរូប និងអតីតបុគ្គលិកអាដហុកមួយរូប គឺអ្នកទាំងនោះត្រូវខាតបង់ គឺមានវិប្បដិសារី។ សម្បជញ្ញៈ របស់សកម្មជនទាំងប្រាំរូបនឹងស្តីបន្ទោសញាំញី និងបន្តញាំញីទៅកាន់អ្នកដែលបន្តឃុំខ្លួនសកម្មជនទាំងប្រាំនាក់នៅពេលឃើញទឹកភ្នែករបស់កូនៗ និងប្រពន្ឋរបស់អ្នកទាំងនោះ គឺអ្នកដែលបន្តឃុំខ្លួនអ្នកទាំងប្រាំនាក់នោះ និងទទួលរងការស្តីបន្ទោសពីមនសិការរបស់ខ្លួនជាក់ជាមិនខាន សូម្បីតែសត្វសាហាវដួចជាខ្លា និងតោ បានឃើញសត្វស្វាមួយកំពុងតែបណ្តើកូន ហើយក៏ស្ទុះទៅចាប់ហែកសាច់មេស្វាស៊ី ហើយបន្សល់ទុកកូនស្វាចោល ពេលនោះខ្លា និងតោក៏បានទៅបបោសអង្អែលកូនស្វាទៅវិញ» ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយការលើកឡើងរបស់លោក ធន សារ៉ាយ ថា ការអនុវត្តច្បាប់ចំពោះបទល្មើសណាមួយ ដើម្បីការពារផលប្រយោជន៍ច្បាប់ នឹងមិនបង្កការខាតបង់អ្វីឡើយសម្រាប់ប្រទេសប្រកាន់នីតិរដ្ឋ។

លោកបានមានប្រសាសន៍ដូច្នេះថា «ខ្ញុំយល់ថា ការអនុវត្តច្បាប់សម្រាប់មួយ ដើម្បីធានានូវសន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសុវត្ថិភាពសង្គម បែបនេះ ខ្ញុំមិនយល់ឃើញថា មានការខាតបង់ចំពោះការអនុវត្តច្បាប់ទៅលើជនល្មើសច្បាប់ឡើយ»៕(មានវីដេអូ)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង