តារាសិចស៊ី វ៉ាង ស្រីណូ បើកការវាយប្រហាជនអនាមិក ដែលជេរនាង ក្នុងFacebook!

(ភ្នំពេញ)៖ ក្នុងមួយរយៈពេលថ្មីៗនេះ តារាសម្តែង សាច់សខ្ចី ល្បីខាងសិចស៊ី គឺកញ្ញា វ៉ាង ស្រីណូ បានធ្វើ អោយមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាង បានបើកការវាយប្រហារយ៉ាងចាស់ដៃ ទៅលើជនអនាមិ កម្នាក់ ដែលប្រើគណនីហ្វេសប៊ុក ឈ្មោះថា «Mady Sady»។ ហ្វេសប៊ុកនេះ បានចូល Comment ក្នុងវីដែអូឡាយរបស់នាង ហើយសរសេរជេរបញ្ចោរ ដៀមដាមកញ្ញា វ៉ាង ស្រីណូ យ៉ាងចាស់ដៃ។

តាម Facebook Page កញ្ញា វ៉ាង ស្រីណូ ក៏បានliveវាយប្រហារជេរបញ្ចោរទៅកាន់ជនអនាមិកនោះវិញ។

កញ្ញា វ៉ាង ស្រីណូ បានលើកឡើងថា គណនីឈ្មោះថា «Mady Sady» បានព្យាយាមជេរបញ្ចោរ និងបង្កើត Face Account ជាច្រើន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនាង គឺព្រោះតែមនុស្សម្នាក់នោះ ច្រណែននាង ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងរស់នៅក្នុងជីវិតសមរម្យស៊ីវិល័យ។

តាមរយៈការឡាយផ្ទាល់ ដែលបញ្ជាក់ពីទឹកមុខខឹងសម្បារយ៉ាងខ្លាំង កញ្ញា វ៉ាង ស្រីណូ បានលើកឡើងថា អ្នកដែល ព្យាយាមជេរនាងគ្រប់ពេលឡាយនោះ គឺកញ្ញាបានស្គាល់ច្បាស់ថាជានរណាយ៉ាងពិតប្រាកដ។

កញ្ញា វ៉ាង ស្រីណូ បានបន្ថែមថា «អ្នកដែលគេមានពិតប្រាកដ គេមិនអួតនោះទេ។ ណាស់តែអ្នកដែលមិនសូវមាន និងអ្នកដែលក្រ ហើយធ្វើមានមួយចំនួនទេ ប្រឹងអួតគេ ទាំងដែលខ្លួនគ្មានអ្វីសោះ!» ។

គួររំលឹកថា តារាសម្តែងស៊ិចស៊ី វ៉ាង ស្រីណូ បានបាត់មុខពីវិស័យសិល្បះ អស់រយៈពេលជាយូរឆ្នាំមកហើយ ប៉ុន្តែនាងនៅតែទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន ជាពិសេសបុរសៗ នៅតែនឹកឃើញពីសម្រស់ ដើមទ្រូងរបស់នាង យ៉ាងខ្លាំង។

មន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍ សិល្បៈករ សិល្បៈការិនី មិនគួរបន្តប្រើភាសាវាយប្រហារ និងភាសាមិនសមរម្យលើបណ្តាញសង្គមនោះទេ។ មានរឿងជាមួយបុគ្គលណា ដោះស្រាយជាមួយបុគ្គលនោះចុះ កុំហែកទ្រូងហែកដំបៅ នាំឲ្យបាត់សេចក្តីថ្លៃថ្នូរ៕ (Swift News)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង