​កំណើនវិស័យសំណង់​ បានបង្កើតឱកាសការងារ​ដល់ពលរដ្ឋកម្ពុជា​​ជិត ​១៥ម៉ឺននាក់​ក្នុងមួយថ្ងៃ​

(ភ្នំពេញ)៖ ក្នុងរយៈពេល៩ ខែឆ្នាំ២០១៩នេះ វិស័យសំណង់បានបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាមធ្យមចន្លោះពី ១៤ម៉ឺន ទៅ១៥ម៉ឺននាក់ ក្នុងមួយថ្ងៃ។ នេះបើយោងតាមរបាយការណ៍ស្តីពីវិស័យសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

របាយការណ៍ដដែលបានឲ្យដឹងថា នៅរាជធានីភ្នំពេញមានកម្មករសំណង់លើសពី ៤ម៉ឺននាក់ ក្នុងមួយថ្ងៃ ក្នុងនោះ ចំពោះកម្មករគ្មានជំនាញអាចរកប្រាក់បានចន្លោះពី ៣ ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ រីឯ​កម្មករមានជំនាញ អាចរកចំណូលបានចន្លោះពី ៤ ទៅ៦ម៉ឺនរៀល ក្នុងមួយថ្ងៃ។

ដោយឡែក ស្ថាបត្យករ និងវិស្វករជំនាញផ្សេងទៀត គឺក្នុង១ខែ ពួកគេអាចទទួលបានប្រាប់បៀវត្សរ៍ពី ៤០០ដុល្លារ ទៅ ២ ៥០០ដុល្លារ។ នេះបើតាមការរបាយការណ៍ដដែល ដែលបានពីការចុះសិក្សាផ្ទាល់នៅការដ្ឋានសំណង់ទូទាំងប្រទេស។

គួរជម្រាបថា ក្នុងរយៈពេល៩ ខែឆ្នាំ២០១៩នេះ គម្រោង​វិនិយោគសរុបទូទាំងប្រទេសមានចំនួន ៣ ៤​៣​៣​គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១៣ ០០០ ៦៨៣ម៉ែត្រក្រឡា ដែលប៉ាន់ស្មានទុន​វិនិយោ​គ​ជាង ៦លានដុល្លារ កើនឡើងជាង ៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង