អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសបញ្ចប់ការដោះស្រាយដីធ្លីនៅបឹងកក់
(ភ្នំពេញ) ៖ អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំបេញ បានបញ្ចប់ ឬបិទការដោះស្រាយបញ្ហាដីធ្លី នៅបឹងកក់ចាប់តាំងពីថ្ងៃនេះតទៅ។
ក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណើរការដោះស្រាយបញ្ហាបឹងកក់ រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងខ្មោចពីអតីតកាល ដែលពិបាកណាស់ក្នុងស្តាឡើងវិញ ហើយគ្មានអ្នកណាម្នាក់ធ្វើតែមួយថ្ងៃបាននោះឡើយ។
លោកបានបន្តថា សាលារាជធានីភ្នំពេញ បានដោះស្រាយជូនប្រជាពលរដ្ឋរួចរាល់ហើយ នៅឡើយតែប្រជាពលរដ្ឋទាំងនោះទេ ដែលមិនព្រមទទួលយក និងមិនព្រមមកយកនូវដំណោះស្រាយនេះ ជាមួយគ្នានេះលោកនឹងតម្កល់ទុកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ
«យើងមិនអាចធ្វើអ្វីដែលលើសបីនេះទៀតដែរ ងើយបញ្ចប់ការដោះស្រាយបញ្ហាបឹងកក់ចាប់ពីពេលនេះតទៅ ដូចខាងបុរីកីឡាដែរ។»
ជាមួយគ្នានេះ លោកថារដ្ឋាភិបាល គោរព ស្រលាញ់ប្រជាពលរដ្ឋ និងមិនបានយកទោសពៃឡើយ ហើយថែមទាំងដោះស្រាយបញ្ហាជូនពួកគាត់ទៀត ខណៈដែលពួកគាត់បានរំលោភបំពានយកដីសាធារណៈរបស់រដ្ឋ ហើយនេះជាការអនុគ្រោះធំធេងណាស់ ដែល ជាការអនុគ្រោះរបស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋដែលទើបងើបពីសង្គ្រាម៕

