សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា ១​ម៉ឺន​ដុល្លារ ជួយ​លោក សំរិទ្ធ ឯក​សុវណ្ណ សម្រាប់​ការព្យាបាល​ជំងឺ

(​ភ្នំពេញ​)៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានផ្តល់​ថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក ជួយ​លោក សំរិទ្ធ ឯក​សុវណ្ណ នាយករង​ព័ត៌មាន​ទូរទស្សន៍ CNC សម្រាប់​ព្យាបាល​ជំងឺ​។ លោក សំរិទ្ធ ឯក​សុវណ្ណ កំពុង​សម្រាក​ព្យាបាល​ជំងឺ​មេរោគ​ក្នុង​ឈាម នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​។​

​ថវិកា​សប្បុរសធម៌រ​បស់​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ដល់​លោក​ សំរិទ្ធ​ឯក​សុវណ្ណ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​មេរោគ​ក្នុង​ឈាម នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ បាន​ផ្តល់ជូន នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​។ នេះ​ជា​កាយវិការ​ប្រកបដោយ​មេត្តា និង​ករុណា​ដ៏​ជ្រាលជ្រៅ ព្រមទាំង​ជាម​ហា​គុណ​ដ៏​ធំធេង ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជួយ​ដល់​អ្នកសារព័ត៌មាន និង​ជា​សមាជិក​របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​។​

​ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ជួសមុខ​ឲ្យ​ក្រុមគ្រួសារ​លោក ​សំរិទ្ ធ​ឯក​សុវណ្ណ សូម​គោរព​ដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្តីមេត្តា និង​គុណធម៌​ដ៏​ធំធេង​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ជួយ​សម្រាល​ទុក្ខលំបាក នៃ​គ្រួសារ​លោក​ សំរិទ្ធ​ ឯក​សុវណ្ណ នៅក្នុង​គ្រា​ដែល​កំពុង​ជំនះ​ការលំបាក​ពី​ការយាយី​ដោយ​ជំងឺ ហើយ​ដែល​កំពុង​នៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​នេះ​។​

​កន្លងមក នៅក្នុង​យន្តការ​របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ចលនា​ថវិកា​បាន​ជាង ៩០០០ ដុល្លារ ជួយ​ដល់​លោក​សំរិទ្ធ​ឯក​សុវណ្ណ ដើម្បី​ព្យាបាល​ជំងឺ ដែល​កំពុង​ត្រូវការ​ការចំណាយ​ខ្ពស់​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com