ព្រះករុណា ព្រះមហាក្សត្រ យាង​ចូលរួម​ព្រះរាជ​ពិធី​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​ជា​ផ្លូវការ នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន

(​តូ​ក្យូ​)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី អម​ព្រះរាជដំណើរ​ដោយ​សម្តេចព្រះអនុជ នរោត្តម អរុណរស្មី បាន​យាង​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​ជា​ផ្លូវការ នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ព្រះបរមរាជវាំង ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​ព្រះ​ចៅ​អធិរាជ ណា​រូ​ហ៊ី​តុ សព្វថ្ងៃ ព្រះអង្គ មាន​ព្រះជន្ម ៥៩​ព្រះវស្សា ក្លាយជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន បន្ទាប់ពី​មាន​ពិធី​រាជាភិសេក ទៅតាម​ទំនៀម​ទំលាប់​របស់​ប្រទេស​ជប៉ុន ដែល​រៀបចំ​ធ្វើឡើង នៅក្នុង​ព្រះបរមរាជវាំង ប្រចាំ​ទីក្រុង​តូ​ក្យូ​។ ព្រះរាជ​ពិធី​នេះ មាន​ការយាង​ចូលរួម​ពី​ព្រះមហាក្សត្រ តំណាង​ប្រទេស អង្គការ​អន្តរជាតិ​យ៉ាងច្រើន​កោះករ​។​

​នៅក្នុង​ពិធី​សោយរាជ្យ​សម្បត្តិ​នោះ ព្រះ​ចៅ​អធិរាជ​ណា​រូ​ហ៊ី​តុ មាន​ព្រះបន្ទូល​ថា «​ខ្ញុំ​សូម​ស្បថ​ថា ខ្ញុំ​នឹង​បំពេញ​ព្រះរាជកិច្ច ឲ្យ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​របស់​ជប៉ុន និង​ខិតខំ​បំពេញ​តួនាទី​ជា​និមិត្តរូប​ជាតិ និង​ការបង្រួបបង្រួម​ជាតិ​»៕​

      

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com