ទូតចិន៖​ ផ្អែកលេីទំនាក់ទំនងដ៏ល្អ​ នាថ្ងៃខាងមុខ​ ចិននឹងបើកចំហទីផ្សារផលិតផលកសិកម្មកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខនឹងបើកចំហទីផ្សារជូនដល់ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែច្រើន។ នេះបេីតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៣ ខែតុលានេះ។

ស្ថានទូតចិនបានបញ្ជាក់ទៀតថា ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយខាងមុខនេះ ប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

បើតាមស្ថានទូត ប្រទេសកម្ពុជាមានសក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង ៥០ម៉ឺនតោន ទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com