អ្នកអភិរក្សសត្វព្រៃអះអាងថា​ សត្វព្រៃនៅកម្ពុជា​កំពុងរងវិនាសកម្ម​ ដោយសារតែអន្ទាក់​

(ភ្នំពេញ)៖ អ្នកអភិរក្សសត្វព្រៃបានអះអាងថា អន្ទាក់ចាប់សត្វបាននិងកំពុងគំរាមកំហែងដ៏ធំមួយទៅដល់ជិវិតសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់មួយចំនួនទៀត។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ លោក Thomas Gray នាយកផ្នែកវិទ្យាសាស្ត្រ ដែលធ្វើការជាមួយក្រុមអ្នកអភិរក្សសត្វព្រៃ Wildlife Alliance នៅក្នុងប្រទេសកម្ពុជា បាន​លើកឡើងថា ​អន្ទាក់​សាមញ្ញ​ៗ​ ធ្វើពីខ្សែ និងខ្សែពួរ បានក្លាយជាការគំរាមកំហែងដ៏ធំបំផុតមួយចំពោះសត្វដែលរស់​នៅក្នុង​ប្រទេស​កម្ពុជា ​វៀតណាម និងឡាវ ក្នុងរយៈពេលចុងក្រោយនេះ។

វិនាសកម្មសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ដោយសារតែអន្ទាក់នេះ ក្រុមអ្នកអភិរក្សអំពាវពាវនឲ្យបន្ត​រួប​​រួមគ្នា ដើម្បីទប់ស្កាត់កុំឲ្យបាត់បង់សត្វព្រៃបន្តទៀត និងសង្រ្គោះសត្វព្រៃក្នុងប្រទេសកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com