សូជី៖ កិច្ចព្រមព្រៀងស្តីពីសង្គ្រាមនៅស៊ីរីរវាងរុស្ស៊ី និងទួរគី បង្ហាញពីបរាជ័យរបស់អាមេរិក

CNN បានចុះផ្សាយថា ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉ាឌីមៀរ ពូទី និងប្រធានាធិបតីរបស់ប្រទេសទួរគី លោក រ៉េសិប តៃយីប អឺដូហ្កាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃអង្គារ ទី២២ខែតុលានេះ ស្តីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងសង្គ្រាមនៅប្រទេសស៊ីរី ។

កិច្ចព្រមព្រៀងនេះ បង្ហាញអោយឃើញថា សហរដ្ឋអាមេរិកបានទទួលបរាជ័យយ៉ាងធំធេងលើសង្គ្រាមនៅប្រទេសស៊ីរី ខណៈដែលទួរគី និងរុស្ស៊ី មានកិច្ចព្រមព្រៀងក្នុងការល្បាតរួមគ្នានៅតាមតំបន់ព្រំដែនរវាងទួរគី និងស៊ីរី ។

សូមបញ្ជាក់ជូនថា សង្គ្រាមនៅប្រទេសស៊ីរីបានឆាបឆេះឡើងដោយការប្រជែងឥទ្ធិពលគ្នារវាងរុស្ស៊ី និងអាមេរិក ដោយអាមេរិកគាំទ្រពួកឧទ្ទាម និងក្រុមកុលសម្ព័ន្ធ ខឺត ឯរុស្ស៊ីគាំទ្ររដ្ឋាភិបាល ប៉ុន្តែចុងក្រោយអាមេរិកបែរដកកងទ័ពចេញពីស៊ីរីដោយទុកចោលពួកឧទ្ទាម និងក្រុមកុលសម្ព័ន្ធ ខឺត អោយនៅកំព្រា ៕លីលី

អត្ថបទដែលជាប់ទាក់ទង