កីឡារាំកម្ពុជា ឈ្នះមេដាយពីការប្រកួតអន្តរជាតិ មុនស៊ីហ្គេមមកដល់

(កម្ពុជា)៖ កីឡាករ កីឡាការិនីកីឡារាំកម្ពុជាបានបញ្ចប់បេសកកម្មដោយជោគជ័យ ដោយបាននាំយកមេដាយ៣គ្រឿង គឺមេដាយមាស១ និងប្រាក់២ ពីព្រឹត្តិការណ៍កីឡារំាអាស៊ី ADSF Asian Adult Open Latin Dance 2019 ព្រមទាំងដណ្តើមបានចំណាត់ថ្នាក់លេខ៤ នៅក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019។

ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារំាកម្ពុជា បញ្ជាក់ថាតាមរយៈលទ្ធផលនេះ យើងសង្ឃឹមយ៉ាងខ្ពស់ ក្នុងការប្រជែងយកមេដាយមាស សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងដំណើរការពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រភេទកីឡារាំកម្ពុជា នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។

កីឡាករ កីឡាការិនី នៃសហព័ន្ធរាំកម្ពុជា លោក ច័ន្ទ វិទ័រ និង កញ្ញា ព្រាប ដានីអែលឡា ដណ្តើមបានមេដាយមាស១វិញ្ញាសា (ចំណាត់ថ្នាក់លេខ១) ក្នងការប្រកួត ADSF Asian Adult Open Latin Dance 2019 និងមេដាយប្រាក់ចំនួន២គ្រឿង (ចំណាត់ថ្នាក់លេខ២) ក្នុងការប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble និងចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019។ កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ដណ្តើមបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារំាអាស៊ី ADSF Single Dance Jive និងចំណាត់ថ្នាក់លេខ៥ ក្នុងកាប្រកួត Youth U21 &Youth Open Grade C Latin Dance៕ (ប្រភព៖ Cambodia SEA GAMES 2023)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com