ចិនទទូចឱ្យមានដំណោះស្រាយនយោបាយចំពោះបញ្ហាស៊ីរី

(ប៉េកាំង)៖ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការស្នេីឱ្យមានដំណោះស្រាយនយោបាយ ចំពោះបញ្ហាក្នុងប្រទេសស៊ីរី។ នេះបេីយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN កាលពីព្រឹកថ្ងៃពុធនេះ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបារាំង AFP ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងកាលពីថ្ងៃច័ន្ទ លោក Wang បានថ្លែងថាប្រទេសចិនគាំទ្រដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ២២៥៤ ដែលបានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាគួរតែដោះស្រាយដោយកិច្ចការផ្ទៃក្នុងស៊ីរី។

លោកបានសង្កត់ធ្ងន់ថា ចិនតែងតែប្រឆាំងនឹងការប្រើប្រាស់កម្លាំងនៅប្រទេសដទៃ ជាពិសេសប្រទេសដែលគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ ឬការយល់ព្រមពីភាគីពាក់ព័ន្ធ។

ទាក់ទងទៅនឹងស្ថានភាពថ្មីៗនេះនៅក្នុងប្រទេសស៊ីរីលោក Wang បានបន្ដទៀតថារាល់សកម្មភាព ដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែផ្អែកលើការព្រមព្រៀងជាឯកច្ឆន្ទ ហើយមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ប្រទេសណាមួយឡើយ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com