តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនឈ្មោះ ស៊ឹម ឡៅ ពីបទ រួមគំនិតក្បត់ជាមួយមេឧទ្ទាម សម រង្ស៊ី

(បាត់ដំបង)៖ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពី ការសម្រេចឃុំខ្លួនឈ្មោះ ស៊ឹម ឡៅ ភេទប្រុស អាយុ ៣៩ឆ្នាំ ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

តុលាការសម្រេចឃុំខ្លួនឈ្មោះ ស៊ឹម ឡៅ បានធ្វើឡើងបន្ទាប់ពីរូបគេធ្វើសកម្មភាពកៀរគរ និងបំផុសបំផុលឲ្យមហាជនចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ៕(ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍អ្នកនាំពាក្យ នៃសាលាដំបូងខេត្តបាត់ដំបង៖

អត្ថបទដែលជាប់ទាក់ទង