លោក ជុន ច័ន្ទបុត្រ ហាមប្រាមអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងរឿងបន្លំខ្លួនចូលពន្ធនាគារ

(ភ្នំពេញ) ៖ កាលពីម្សិលម៉ិញនេះ លោក ជុន ច័ន្ទបុត្រ បានប្រកាសទៅកាន់អ្នកសារព័ត៌មានថា លោកនឹងមិនផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជុំវិញការចោទប្រកាន់លោកថា បានបន្លំខ្លួនចូលក្នុងពន្ធនាគារនោះទេ។

 

ក្នុងកម្មវិធី សិក្ខាសាលា ស្តីពី ការប្រៀបធៀបច្បាប់របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅសណ្ឋាគារ សាន់វ៉េ លោកហួត វុធ្ធី ហៅជុន ច័ន្ទបុត្រ នៅក្នុងកម្មវិធីសិក្ខាសាលានេះដោយបានហាមទៅអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ៤០ស្ថាប័នរួមមានទាំងទូរទស្សន៏ ការសែត វិទ្យុ និងសារព័ត៌មានតាមអនឡាញ ឈានចូលដល់កម្មវិធីដែលត្រូវធ្វើបទបង្ហាញ់ទៅកាន់អ្នកចូលរួមថា «មុនចូលដល់កម្មវិធីខ្ញុំ ខ្ញុំសូមហាមទៅដល់អ្នកសារព័ត៌មានទាំងអស់ដែលមកយកព័ត៌មានសិក្ខាសាលានេះ ហាមសួរករណីរឿងខ្ញុំដែលចូលទៅកាន់ពន្ឋនាគារ ខ្ញុំមិនឆ្លើយទេ»។

 

សូមបញ្ជាក់ថា នៅក្នុងកម្មវិធិសិក្ខាសាលា ស្តីពី ការប្រៀបធៀបច្បាប់របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន រាល់វាគ្មិទាំងអស់មិនមានការហាមទៅកាន់អ្នកសារព័ត៌មានទេ ដោយឲ្យសួរម៉ាសេរី ខុសតែលោកជុន ច័ន្ទបុត្រ មួយប៉ុណ្ណោះ ដែលហាមទៅកាន់អ្នកសារព័ត៌មានមិនឲ្យសួរ។

 

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែមេសា លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោជាតិមណ្ឌលបន្ទាយមានជ័យ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោជាតិមណ្ឌលបាត់ដំបង បានចូលសួរសុខទុកសកម្មជនសិទ្ធិមនុស្សចំនួន១៦នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ហើយអមដំណើរដោយសហការី ឬជំនួយការ ចំនួនបីនាក់ ក្នុងនោះមានម្នាក់ឈ្មោះ ហួត វិទ្ធី ហៅ ជុន ច័ន្ទបុត្រ ជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរ បានចូលរួមក្នុងនាម ជាជំនួយការរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៕photo_2017-04-27_13-20-56 photo_2017-04-27_13-02-48

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង