អ្នក​រួមគំនិត​ក្បត់ជាមួយទណ្ឌិត សម រង្សី ជាង៥០​នាក់​ត្រូវសាលាដំបូង​រាជធានី​-​ខេត្ត​​ចោទប្រកាន់​-​ចាប់ខ្លួន​-​ឃុំខ្លួន​

(​ភ្នំពេញ​)៖​ គិត​មក​ត្រឹម​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ សាលាដំបូង​រាជធានី​-​ខេត្ត​ បាន​ចេញ​ដីកា​ចោទប្រកាន់​-​ចាប់ខ្លួន​-​ឃុំខ្លួន​ សមាជិក​ក្រុម​ឧទ្ទាម​ សម​ រ​ង្ស៉ី​ ប្រមាណ​ជាង៥០​នាក់​ ដែល​រួមគំនិត​ក្បត់​ ក្នុង​ការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។​

​​សូម​រំឭក​ថា​សាលាដំបូង​រាជធានី​-​ខេត្ត​ បាន​សម្រេច​ និង​បន្ត​សម្រេច​ ចេញ​ដីកា​ ចោទប្រកាន់​-​ចាប់ខ្លួន​-​ឃុំខ្លួន​ អតីត​សមាជិក​ អតីត​គណបក្ស​សង្គ្រោះ​ ដែល​រួមគំនិត​ក្បត់​ ហើយ​ក្នុង​នោះ​ ក៏​មានការ​ដោះ​លែង​ និង​បន្ត​ដោះ​លែង​ទៅ​វិញ​មួយ​ចំនួន​​ បន្ទាប់​ពី​ពួក​គេ​បាន​បំភ្លឺ​ការ​ពិត​ និង​លាតត្រដាង​ពី​ផែនការ​ រួម​ទាំង​សកម្មភាព​ក្បត់​របស់​ខ្លួន​ ដោយ​មានការ​បង្ហើប​ព័ត៌មាន​អំពី​មេ​ក្លោ​ង​ដែល​បញ្ជា​ឲ្យ​អនុវត្ត​ផែនការ​ និង​សកម្មភាព​ខុសច្បាប់​ទាំងនោះ​។​

​បើ​គិត​មក​ទល់​នឹង​ថ្ងៃ​ទី​១២២ ខែ​តុលា​ ឆ្នាំ​២០១៩​នេះ​ អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​នោះ​រួម​មាន​៖​ ១-​សម​ រ​ង្ស៊ី​ ២-​អេ​ង​ ឆៃ​អ៊ា​ង​ ៣-​មូរ​ សុខ​ហួរ​ ៤-​អ៊ូ​ ច័ន្ទ​ឬ​ទ្ធិ​ ៥-​ហូរ​ វ៉ា​ន់​ ៦-​ឡុ​ង​ រី​ ៧-​ម៉ែ​ន​ សុ​ថា​វរិ​ន្ទ្រ​ ៨-​ជូ​ឡុ​ង​ សូ​ម៉ូ​រ៉ា​ ៩-​នុ​ត​ រំដួល​ ១០-​ស៊ី​ម​ ស៊ា​ង​ឡេ​ង​ ១១-​យ៉ែ​ម​ វណ្ណ​ណែ​ត​ ១២-​មាន​ ឡា​ ១៣-​ម៉ៅ​ វិបុល​ ១៤-​ដុ​ង​ សុ​វ​ណ្ណា​រិ​ទ្ធិ​ ១៥-​ងិ​ន​ សុ​ផាត​ ១៦-​ធឿ​ន​ ប៊ុ​ន​ធន​ ១៧-​ម៉ោ​ញ​ សា​រ៉ាត់​ ១៨-​ហ៊ុយ​ ហួ​ន​ ១៩-​អូន​ ស្រ៊ា​ង​ ២០-​ម៉ក់​ វណ្ណ​វុ​ទ្ធី​ ២១-​គ្រុយ​ សុ​ខេ​ម​រិ​ទ្ធ​ ២២-​ សេង​ ខន​ ២៣-​ ទិ​ត្យ​ សុ​ផាត​ ២៤-​វឿ​ង​ សំណាង​ ២៥-​ឃិ​ន​ សុខ​ហៀ​ង​ ២៦-​សឿ​ន​ ស្រ៊ា​ង​ ២៧-​វ៉ែន​ ដា​រ៉ា​ ២៨-​ឈុ​ន​ សិ​ទ្ធី​ ២៩-​ឃិ​ន​ ប៉ុន​ ៣០-​ឈុ​ន​ វាន​ ៣១-​ហម​ វុ​ទ្ធី​ ៣២-​ទ្រី​ ស៊ា​ង​អ៊ី​ ៣៣-​ សេង​ សុ​ខន​ ៣៤-​ឌឹ​ម​ សា​រឿង​ ៣៥-​ សុខ​ ផាត​ ៣៦-​ ម៉ែ​ន​ យ៉​ន​ ៣៧-​ ឡី​ សុ​ខុន​ ៣៨-​ រស់​ គឹ​ម​សៀង​ ៣៩-​ ម៉​ម​ ផល្លា​ ៤០-ផុន សុភា ៤១-ភ្លី ប៊ុនស៊ុន ៤២-ដួង ចន្ត្រា ៤៣-ធឹង សំបាន ៤៤-អ៊ុត ជឿន ៤៥- សំ វុទ្ធី ៤៦-ញឹម គឹមញ៉ុល ៤៧-ងឹម គាថា ៤៨-សៅ ឧសភា ៤៩-សួន ចំរើន ៥០-ផុង សុជាតិ ៥១-ភួង កំសាន្ត ៥២-ស៊ឹម ឡៅ។​

​​តាម​មាត្រា​ ៤៥៣​ នៃ​ក្រមព្រហ្មទណ្ឌ​ បទល្មើស​រួមគំនិត​ក្បត់​ អាច​ប្រឈម​ការ​ផ្តន្ទាទោស​ពី​ ៥​ឆ្នាំ​ ទៅ​ ១០​ឆ្នាំ​។​ក្នុង​ករណី​ដែល​ អ្នក​ពាក់ព័ន្ធ​ទាំងនោះ​ចូលខ្លួន​សារភាព​កំហុស​ទាន់​ពេលវេលា​ នោះ​នឹង​ទទួល​បានការ​លើកលែងទោស​ យោង​តាម​មាត្រា​ ៤៥៤​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​មក​ដល់​ថ្ងៃ​ទី​២២​ ខែ​តុលា​ ឆ្នាំ​២០១៩​ អតីត​ថ្នាក់ដឹកនាំ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិជាង៥០​នាក់​ ត្រូវ​បាន​ចោទប្រកាន់​-​ចាប់ខ្លួន-​ឃុំខ្លួន​ និង​ដោះ​លែង​វិញ​ជា​បន្តបន្ទាប់​ដែរ។

សូមរំឭកថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព ធ្លាប់បានលើកឡើងថា «ការសារភាព មិនចូលរួមនឹងសកម្មភាពទាំងនេះ ជាជម្រើសតែមួយគត់ដើម្បីការពារអ្នកអោយរួចផុតពីទោសទណ្ឌ!»។ ឯកឧត្តម បានបន្តថា ការប៉ុនប៉ងរដ្ឋប្រហារ នៃផែនការនៃផែនការមួយ នៃផែនការជាច្រើនទៀតរបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក ក្នុងការធ្វើអោយកើតមានរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ!។

ឯកឧត្តម គឹម សន្តិភាព៖ «សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនទាំងនេះជាបន្តបន្ទាប់ ដើម្បី បង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ!»៕​ (Swift​ News)

​សូម​អាន​ដីកា​ និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​-​ខេត្ត​ ដូច​ខាងក្រោម​៖

 

អត្ថបទដែលជាប់ទាក់ទង