តុលាការអេស៉្បាញសម្រេចរេីអដ្ឋិធាតុមេដឹកនាំផ្តាច់ការហ្វាស៊ីស Francisco Franco

(ម៉ាឌ្រីដ)៖ រដ្ឋាភិបាលអេស៉្បាញបានថ្លែងកាលពីថ្ងៃច័ន្ទថាអដ្ឋិធាតុរបស់មេដឹកនាំផ្តាច់ការហ្វាស៊ីសលោក Francisco Franco នឹងត្រូវរេី ដេីម្បីផ្លាស់ប្តូរទីតាំងនៅថ្ងៃព្រហស្បតិ៍នេះ។

លោក Francisco ត្រូវបានបញ្ចុះនៅវិមានបញ្ចុះសពនៅភាគពាយ័ព្យនៃទីក្រុងម៉ាឌ្រីដភ្លាមៗ បន្ទាប់ពីលោកបានទទួលមរណភាពនៅឆ្នាំ១៩៧៥។

វិមាននេះត្រូវបានកសាងឡើងដោយអ្នកទោសនយោបាយក្នុងរបបរបស់លោក និងជាកន្លែងបញ្ចុះសពជនរងគ្រោះដោយសារសង្គ្រាមស៊ីវិលនៅអេស្ប៉ាញ ហេីយក្រោយមកបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ថា កាលពីខែកញ្ញា តុលាការកំពូលរបស់អេស្បាញបានសម្រេចរេីអដ្ឋិធាតុលោក Francisco ទៅបញ្ចុះនៅភាគខាងជើងនៃទីក្រុងម៉ាឌ្រីដ ជាទីដែលភរិយាលោកត្រូវបានបញ្ចុះ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com