អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក្រើនរំឭក៖ ការ​សារភាព​ ការ​មិន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​ជា​ជម្រើស​តែ​មួយ​គត់​ដើម្បី​ការពារ​ខ្លួន​ឲ្យ​ផុត​ពី​ទោសទណ្ឌ​!

(​ភ្នំពេញ​)៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​រំឭក​ជា​ថ្មី​ ថា​ ការ​សារភាព​ មិន​ចូលរួម​ធ្វើ​សកម្មភាព​រដ្ឋប្រហារ​ ជា​ជម្រើស​តែ​មួយ​គត់​ សម្រាប់​អ្នក​ដែល​កំពុង​លង់ខ្លួន​នឹង​ឧបាយ​ក​ឧក្រិដ្ឋ​របស់​ទណ្ឌិត​ សម​ រ​ង្ស៊ី​ ដើម្បី​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​ទោសទណ្ឌ​។​

​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ដូច្នេះ​ថា​ «​ការ​ប៉ុនប៉ង​រដ្ឋប្រហារ​គឺ​បែប​នេះ​!​។​ នេះ​ជា​ផែនការ​មួយ​ នៃ​ផែនការ​ជា​ច្រើន​ទៀត​របស់​ទណ្ឌិត​ សម​ រ​ង្ស៊ី​ និង​បក្សពួក​ ក្នុង​ការ​ធ្វើ​អោយ​កើត​មាន​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នា​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ខាង​មុខ​នេះ​!»​។​

​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ បាន​បន្ត​ថា​ «​តែ​សូម​បញ្ជាក់​ជា​ថ្មី​ថា​ សមត្ថកិច្ច​គ្រប់​លំ​ដាក់​ថ្នាក់​ គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ បាន​នឹង​កំពុង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​តឹង​រឹង​ ចំពោះ​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​ជា​បន្តបន្ទាប់​ ដើម្បី​ បង្ការ​ ទប់ស្កាត់​ និង​បំផ្លាញ​ចោល​រាល់​សកម្មភាព​ទាំងនេះ​!​។​ ការ​សារភាព​ មិន​ចូលរួម​នឹង​សកម្មភាព​ទាំងនេះ​ ជា​ជម្រើស​តែ​មួយ​គត់​ដើម្បី​ការពារ​អ្នក​អោយ​រួច​ផុត​ពី​ទោសទណ្ឌ​!»​។​

​គួ​រំឭក​ថា​កាលពី​ថ្មីៗ​នេះ​ ឯកឧត្តម​ គឹ​ម​ សន្តិភាព​ ក៏​ធ្លាប់​បាន​លើក​ឡើង​ថា​ បើ​អ្នក​ណា​ដែល​កំពុង​តែ​លង់ខ្លួន​ជាមួយ​ឧបាយកល​ឧក្រិដ្ឋ​របស់​ទណ្ឌិត​ សម​ រ​ង្ស៊ី​ និង​បក្សពួក​ ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ និង​របប​រាជា​និយម​ នោះ​នឹង​ធ្ចើ​ឲ្យ​ខ្លួនឯង​ជាប់ជំពាក់​នឹង​បញ្ហា​ផ្លូវច្បាប់​យ៉ាងធ្ងន់ធ្ងរ​(​បទឧក្រិដ្ឋ​)!​។​

​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ លើក​ឡើង​ដូច្នេះ​ថា​ «​យោង​តាម​ច្បាប់​កម្ពុជា​ សម្រាប់​បទឧក្រិដ្ឋ​ រួមគំនិត​ក្បត់​ បើ​បងប្អូន​ចូល​សារភាព​កំហុស​មុន​ការ​ចោទប្រកាន់​ នោះ​បងប្អូន​នឹង​រួចខ្លួន​ ហើយ​ប្រសិនបើ​បងប្អូន​ទើបបាន​ដឹង​កំហុស​ ចេញ​សារភាព​ក្រោយ​ការ​ចោទប្រកាន់​ នោះ​តុលាការ​អាច​ពិចារណា​លើ​ស្ថាន​អនុគ្រោះ​ចំពោះ​ការ​ឃុំខ្លួន​!

​បងប្អូន​ណា​ដែល​ប្រកាន់​យក​ជម្រើស​ខាងលើ​នេះ​ មិន​ត្រឹមតែ​ជា​ជម្រើស​ដែល​ជួយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​ តែ​បងប្អូន​ក៏​បាន​ជួយ​ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ជាតិ​យើង​ថែម​ទៀត​ផង​ដែរ​!»៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com