នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ សូមកុំជឿការឃោសនា និងកុំចូលរួមសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជន កុំជឿការឃោសនា និងកុំចូលរួមសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយទណ្ឌិត សម រង្ស៊ី។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវជនកុំជឿកុំចាញ់បោកការឃោសនា និងកុំចូលរួមសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយទណ្ឌិត សម រង្ស៊ី ព្រោះទាំងនោះគឺជាទង្វើខុសច្បាប់ និងជាជនក្បត់ជាតិ ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ ក្នុងសង្រ្គាម ដូចជានៅប្រទេសស៊ីរី លីប៊ី និងអ៊ីរ៉ាក់ជាដើម។

នាយឧត្តមសេនីយ៍ សុំឲ្យចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់ ដើម្បីដឹកនាំប្រទេស ឈានទៅរកការអភិវឌ្ឍ ភាពរីកចម្រើនបន្តទៅមុខទៀត។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ «នៅថ្ងៃទី៩ វិច្ឆិកា សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងក្រុមយុវជនទាំងអស់ពិសារអំបុកទាំងអស់គ្នា ដើម្បីសន្តិភាព ការពារ ជាតិ សាសនា ព្រះមហាក្សត្រ»៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com