សម្តេចតេជោ ហ៊ុន សែន ប្រកាសដកសិទ្ធិប្រមូលសម្រាមពីក្រុមហ៊ុនស៊ិនទ្រី

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងដកសិទ្ធិប្រមូលសម្រាម ពីក្រុមហ៊ុនស៊ិនទ្រី ឲ្យស្តិតក្រោមការគ្រប់គ្រងរបស់រដ្ឋជបណ្តោះអាសន្ន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនស៊ិនទ្រីតែមួយមិនអាចប្រមូលសំរាមនៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ ដូច្នេះត្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដែលមានក្រុមហ៊ុនចូលរួមប្រមួលសម្រាមយ៉ាងតិច៣នៅរាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០១៩នេះ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង