​បណ្តាញផ្សព្វផ្សាយចិន​សន្យាជួយផ្សព្វផ្សាយពីកម្ពុជា​ ដើម្បីឲ្យជ្រួតជ្រាប​ដល់វិនិយោគិន​ ធុរជន​ និង​ប្រជាជន​ចិន​

(គួយលីន)៖ លោក សុខ សុក្រឹត្យា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើបណ្តាញផ្សព្វផ្សាយរបស់ចិន រួមទាំងបណ្តាញសង្គមដូចជា WeChat ជាដើមជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយពីវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីរួមចំណែកជួយទាក់ទាញអ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជា។ សំណើរបស់លោក សុក្រឹត្យា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Yang Yanhui, តំណាងសារពត័មានអនឡាញ Tencent, WeChat, QQ និងជាបណ្តាធិការប្រចាំទីក្រុងគួយលីន នៅពន្លាទេសចរណ៍កម្ពុជា។

ក្នុងជំនួបនេះ លោកបានសំណូមពរដល់លោកស្រី Yang Yanhui ជួយជំរុញការផ្សព្វផ្សាយវិស័យទេសច​រ​ណ៍ និងការវិនិយោគនៅកម្ពុជាតាមប្រព័ន្ធ Digital (QQ Online, Tencent, និង WeChat) ឲ្យកាន់តែទូលំទូលាយ ដើម្បីឱ្យជ្រួតជ្រាបដល់វិនិយោគិន ធុរជន និងប្រជាជនចិន។

លោកស្រី Yang Yanhui បានទទួលយកសំណូពរខាងលើទៅពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្រុមហ៊ុននាពេលខាងមុខ។

សូមបញ្ជាក់ថា លោក សុខ សុក្រឹត្យា តំណាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីក្រសួងទេស​ចរណ៍ និងក្រុមហ៊ុនឯកជនមួយចំនួនចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិចិន-អាស៊ានឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅទីក្រុងគួលីន ប្រទេសចិន ចាប់ពីថ្ងៃចាប់ពីថ្ងៃទី១៨ ដល់២០ ខែតុលាឆ្នាំ២០១៩​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង