វត្តមានដំណក់ប្រេងនៅតំបន់ប្លុកទី៨ ​របស់កម្ពុជា​ ត្រូវបានរកឃើញ​ជាលើកដំបូង​

(ភ្នំពេញ)៖ ក្រុមហ៊ុន​ Angkor​ Resources​ Corp​ បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ខ្លួន​បាន​រកឃើញដំណក់​ប្រេង​ជាលើកដំបូងនៅ​ខាងក្នុង​ និងជុំវិញបរិវេណ​ប្លុក​ប្រេង​ទី​ ៨ នៅកម្ពុជា។

លោក​ Stephen​ Burega​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Angkor​ បាន​លើកឡើងថា​ «យើង​មាន​សេចក្តី​សោម​នស្ស​រីករាយ​ ដែល​បាន​រក​ឃើញ​ទីតាំង​ និង​ការ​ធ្វើតេស្ត​សាកល្បង​លើ​អាជ្ញាប័ណ្ណ​ប្រេង ​និង​ឧស្ម័ន​ថ្មី​របស់​យើង​»។ លោក​បាន​បន្ត​ថា​ «លទ្ធផល​តេ​ស្ត​ពី​ក្រុមហ៊ុន ​Schlumberger​ លើ​ដំណក់​ប្រេង​បញ្ជាក់​ពី​វត្ត​មាន​អ៊ី​ដ្រូ​កាបូន​។ ជាមួយនឹង​ចំនួន​ដ៏​ច្រើន​នៃ​ការងារ​ និង​ទិន្នន័យ​ត្រូវ​បាន​ចងក្រង​នៅ​លើ​ប្លុក​ ដែល ​មាន​ទំហំ ៧៨០០គីឡូម៉ែត្រ​ការ៉េ​ទី៨​ របស់​ក្រុមហ៊ុន​អង្គរ​ (Block​ VIII​) យើង​មាន​គោលដៅ​ជាច្រើន​»។

គួរបញ្ជាក់ថា ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ​មាន​ប្លុក​ប្រេងកាត​ដែល​អាច​បូម​ខូង​ចំនួន ២៥កន្លែងនៅ​ទូទាំង​ប្រទេស​ រាប់ទាំង​ដែនសមុទ្រ​ និង​ដែន​គោក​។ ប្លុកប្រេងទាំង ២៥កន្លែងនោះ ដែលអាចផលិតប្រេងបានចំនួន ៥លានតោន ក្នុង១ឆ្នាំៗ។ នេះបើតាមឯកឧត្តម ស៊ុយ​ សែម រដ្ឋ​មន្រ្ដី​ក្រសួង​រ៉ែ​ និង​ថាមពល កាលពីពេលកន្លងទៅ។ បើតាមឯកឧត្តម ​ប្លុក​ប្រេងកាត​ចំនួន២៥ ក្នុង​នោះ ​មានដែនសមុទ្រ ​៦ប្លុក​ ដែន​គោក១៩ប្លុក​ ​និង៤តំបន់​នៅ​ដែនសមុទ្រ​ ត្រួត​គ្នា​រវាង​កម្ពុជា​-ថៃ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com