ម៉ូស្កូ៖ នាវាមុជទឹករុស្ស៊ីបរាជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបក្នុងសមយុទ្ធយោធា

Vedomosti daily បានចុះផ្សាយនៅថ្ងៃចន្ទនេះថា នាវាមុជទឹករបស់ប្រទេសរុស្ស៊ី បានទទួលបរាជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICMB ក្នុងសមយុទ្ធយោធាមួយកាលពីសប្តាហ៍មុន ដោយមានការចូលរួមពីកងកម្លាំងយោធាគ្រប់ផ្នែក ។

Vedomosti daily បានបន្ថែមថា សមយុទ្ធយោធារបស់កងទ័ពរុស្ស៊ី ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី១៧ ខែតុលានេះ ដោយមានគម្រោងបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ចេញពីលើដី ពីនាវាមុជទឹក និងចេញពីយន្តហោះចម្បាំង ដោយមានការត្រួតពិនិត្យដោយផ្ទាល់ពីលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ។

ប្រភពដដែលបានបញ្ជាក់ថា តាមគម្រោងកងទ័ពជំនាញរុស្ស៊ីនឹងបាញ់សាកល្បងមីស៊ីល ICBM ប្រភេទ R-29R ចេញពីនាវាមុជទឹកប្រភេទ K-44 Ryazan ក្នុងសមយុទ្ធយោធា ប៉ុន្តែត្រូវទទួលបរាជ័យដោយមិនមានការបង្ហាញហេតុផលនោះទេ ៕លីលី

An aerial port bow view of the Russian Navy Northern Fleet DELTA IV class nuclear-powered ballistic missile submarine underway on the surface.

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com